ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញមុខ​ចោរឆក់​កាបូប​យ៉ាងសកម្ម​ក្នុង​ក្រុងព្រះសីហនុ​ ៣នាក់​ ជាសាធារណៈ​ មុននិងបញ្ជូនខ្លួនទៅតុលាការ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញមុនក្រុម​ចោរឆក់​កាបូប​យ៉ាងសកម្ម​ក្នុង​ក្រុងព្រះសីហនុ​ ៣នាក់​ ជាសាធារណៈ​ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ 

ប្រភពដដែលបន្តថា​ កាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗនេះ​ មានប្រជាពលរដ្ឋប្តឹងរាយការណ៍មកថា នៅចំណុចលើដងផ្លូវវិថីឆ្នេររាម ទល់មុខព្រលានយន្តហោះអន្តរជាតិកងកេង ស្ថិតក្នុង ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយកើតឡើង បង្កដោយជនសង្ស័យចំនួន០៣នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះ ទិត សារ៉ែន ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួនបាត់ ។ 

បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងជំនាញនគរបាលស្រុកព្រៃនប់ និងកម្លាំងប៉ុស្តិ៍នគរបាលឃុំរាម បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង០៣នាក់ ខណៈដែលជនសង្ស័យបានផ្ដួលម៉ូតូរួចរត់ចូលក្នុងព្រៃ ។

ជនរងគ្រោះឈ្មោះ ទិត សារ៉ែន ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សម្ភារបាត់បង់មាន កាបូបស្ពាយ ១ ក្នុងនោះមានទូរស័ព្ទ ២គ្រឿង ។

ជនសង្ស័យចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ចាន់ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ខេត្តព្រះសីហនុ  (អ្នកឆក់ផ្ទាល់) ។

២-ឈ្មោះ កៅ យ៉ូវ ភេទប្រុស  អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ខេត្តព្រះសីហនុ (អ្នកជិះពីក្រោយ)។

៣-ឈ្មោះ ចាន់ តឹង ភេទប្រុស  អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅខេត្តព្រះសីហនុ (អ្នកបើកម៉ូតូ)។

សម្ភារវត្តុតាងដកហូតរួមមាន៖

-ម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ (ជាមធ្យោបាយប្រព្រឹត្តបទល្មើស)

-កាបូបស្ពាយចំហៀង ១ ម៉ាក LV ក្នុងនោះ មានទូរស័ព្ទដៃ ០២គ្រឿង ម៉ាក ViVo ពណ៌ទឹកមាស ១គ្រឿង និងម៉ាក Oppo ពណ៌ខៀវ ១គ្រឿង ។ (ជាផលនៃអំពើលួច)

-ទូរស័ព្ទដៃ ០២គ្រឿង ម៉ាក Lenovo ពណ៌ស ១គ្រឿង និង ម៉ាក Samsung ពណ៌ខ្មៅ ១គ្រឿង ។ (ជារបស់ជនសង្ស័យ)

-កាបូបស្ពាយ ១ ពណ៌ខ្មៅ ក្នុងនោះមានលិខិតបញ្ចាំមួយចំនួន ។ (ជារបស់ជនសង្ស័យ)

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលេីនេះ​ ត្រូវ​បាន​កម្លាំងជំនាញ​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ត្រៀមបញ្ជូនខ្លួន​ទៅកាន់សាលាដំបូងខេត្ត​​ បន្តនីតិវិធីច្បាប់៕

ដោយ៖ សហការី​


ចែករំលែក៖