ព័ត៌មានទាន់ហេតុការណ៍៖

ករណី អត្តឃាត (ចង.កសម្លាប់ខ្លួន) នៅចំណុចដើមស្វាយ ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ នាល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ហោះអោយដឹងថា : នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង០០នាទី មានករណី អត្តឃាត (ចងកសម្លាប់ខ្លួន) ដោយយកខ្សែអង្រឹងពណ៌បៃតង ប្រវែង២ម៉ែត្រ ចងភ្ជាប់ជាមួយនឹងមែកស្វាយ កម្ពស់ពីដីប្រវែង៣ម៉ែត្រ រួចចងកសម្លាប់ខ្លួន នៅចំណុចដើមស្វាយ ស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ច បានបញ្ជាក់ថា : សាកសពឈ្មោះ សេ សាយ័ណ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ សិស្សអង្គការស្លាបព្រាកម្ពុជា ស្នាក់នៅផ្ទះជួលស្ថិតនៅក្នុងភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ 

សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបន្តថា : តាមការពិនិត្យកន្លែងកើតហេតុ ពិនិត្យសាកសព និងកោសល្យវិច័យ សន្និដ្ឋានថា សាកសពខាងលើពិតជាបានស្លាប់ដោយសារចងក (ធ្វើអត្តឃាត) ពិតប្រាកដមែន។ ក្រោយពីពិនិត្យចប់ សាកសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ដោយ ៖ សហការី


ចែករំលែក៖