ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១១ កក្កដា ចំនួន ១៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៤នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៤នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ៩នាក់ (ស្រី ១នាក់),​ ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១៦នាក់ (ស្រី ០នាក់),និងប្រើប្រាស់ ៦ករណី ឃាត់ ២៩នាក់ (ស្រី ២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៥៥,៤៦ក្រាម និង១កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិទាំង ៨អង្គភាព មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៩នាក់ ចាប់យក Ice ៧៧,៤៧ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ២នាក់ ចាប់យក Ice ៣៧,៣២ក្រាម។

*៣ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច។

*៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់  ចាប់យក Ice ០,១៧ក្រាម។

*៥ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៨នាក់ ស្រី ១នាក់ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យក Ice ២០,៩២ក្រាម។

*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ចាប់យក Ice ១៥,៨០ក្រាម។

*៧ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,៧៨ក្រាម។

*៨ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៨នាក់ ស្រី ២នាក់៕ ដោយ​៖សហការី​

រូបភាព​៖ឯកសារ​


ចែករំលែក៖