ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម៖

១- ភ្លើងទៀនគ្មានសិទ្ធិចូលរួមការបោះឆ្នោតទេ = ដូច្នេះភ្លើងទៀនគ្មានសិទ្ធិជួបប្រជាពលរដ្ឋក្នុងរយៈពេលយុទ្ធនាការបោះឆ្នោតទេ។

២- ការជួបប្រជាពលរដ្ឋដើម្បីញុះញង់ឲ្យគូសបំផ្លាញសន្លឹកឆ្នោត = គឺជាអំពើខុសច្បាប់ដែលត្រូវទប់ស្កាត់។

៣- ការចង់បំផ្លាញសន្លឹកឆ្នោតគឺជាការចង់បំផ្លាញការបោះឆ្នោត = និងជាការបំផ្លាញលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា?

៤- ការចាត់វិធានការទប់ស្កាត់ការជួបប្រជាជនណែនាំឲ្យគូសបំផ្លាញសន្លឹកឆ្នោត = គឺជាការត្រឹមត្រូវរបស់អាជ្ញធរតាមមូលដ្ឋាន។

៥- ការចុះជួបប្រជាជនរបស់ភ្លើងទៀនគឺជាសកម្មភាពខុសច្បាប់ = ដោយភ្លើងទៀនមិនមានសិទ្ធិប្រកួតប្រជែងក្នុងការបោះឆ្នោតទេ។

៦- បើភ្លើងទៀនចុះជួបប្រជាជនគឺគ្មានអ្វីពីបំផុសឲ្យប្រជាជនគូសបំផ្លាញសន្លឹកឆ្នោតទេ = គឺជាសកម្មភាពដែលត្រូវហាមឃាត់និងទប់ស្កាត់ បើមិនស្តាប់ត្រូវមានវិធានការផ្លូវច្បាប់ 

៧- ទោះបីភ្លើងទៀនមានឈ្មោះនៅក្រសួងមហាផ្ទៃក៏ពិតមែន = តែភ្លើងទៀនគ្មានការអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតទេ។

៨- សកម្មជនភ្លើងទៀនដែលណែនាំប្រជាពលរដ្ឋឲ្យគូសបំផ្លាញសន្លឹកឆ្នោត = ត្រូវមានទោសជាចាំបាច់។

៩- ជនណាបំផ្លាញសន្លឹកឆ្នោតគឺ = បំផ្លាញការបោះឆ្នោត។

១០- បំផ្លាញការបោះឆ្នោត = បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បំផ្លាញរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៕

ដោយ ៖ សហការី


ចែករំលែក៖