ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទីដប់មួយម្សិលមិញនេះ ! ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្លាប់ល្អ និង គ្មានអំពើហិង្សា

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃទីដប់មួយម្សិលមិញនេះ  ! ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្លាប់ល្អ និង គ្មានអំពើហិង្សា ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្ថានភាពទូទៅថ្ងៃទីដប់មួយ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ។ 

(គជប) បានបញ្ជាក់ថា : ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីដប់មួយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយ ចំនួន ១៤ បានធ្វើសកម្មភាពឃោសនា បោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ២ បានហែក្បួនឃោសនា។

នៅថ្ងៃទីដប់មួយនេះ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានហែក្បួនឃោសនា នៅមណ្ឌលខេត្តបាត់ដំបង រីឯគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តសៀមរាប និងមណ្ឌលខេត្តត្បូងឃ្មុំ។

ក្រៅពីគណបក្សនយោបាយទាំង ២ ខាងលើ គណបក្សនយោបាយ ចំនួន ១២ ផ្សេងទៀត រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាធិបតេយ្យ- មូលដ្ឋាន គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរតែមួយ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្ស កសិករ គណបក្សយុវជនកម្ពុជា គណបក្សបំណងពលរដ្ឋ គណបក្សជនជាតិដើមប្រជាធិបតេយ្យ កម្ពុជា និងគណបក្សធម្មាធិបតេយ្យ បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំ ជាមួយអ្នកគាំទ្រ និងសកម្មជននៅតាមទីសាធារណៈ និងតាមទីស្នាក់ការគណបក្សនយោបាយ ចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័ត តាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្ត្រី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីដប់មួយនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្លាប់ល្អ និង គ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងត្រីណាងរាស្រ្ត នីតិរ៉ូល ទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ៕

ដោយ ៖ សិលា


ចែករំលែក៖