ព័ត៌មានទាន់ហេតុការណ៍៖

Chelsea ចុះហត្ថលេខាលើខ្សែបម្រើស្លាបប្រេស៊ីលវ័យជំទង់ Angelo Gabriel ពីក្លិប Santos

ចែករំលែក៖

ក្លិបតោខៀវ Chelsea បានចុះហត្ថលេខាលើខ្សែបម្រើស្លាបប្រេស៊ីលវ័យ១៨ឆ្នាំ Angelo Gabriel ពីក្លិប Santos ក្នុងតម្លៃមិនបង្ហាញ។ កាលពីខែតុលា ឆ្នាំ២០២០ ដែលមានអាយុ១៥ឆ្នាំ និង៣០៨ថ្ងៃ គាត់បានក្លាយជាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌកំពូលរបស់ប្រេស៊ីល នៅពេលដែលគាត់បានបង្ហាញខ្លួនជាលើកដំបូងប្រកួតជាមួយក្រុមFluminense ក្នុងកីឡដ្ឋាន Maracana

Angelo បានបន្តស៊ុតបញ្ចូលទីបានគ្រាប់ក្នុង១២៩ប្រកួតសម្រាប់ Santos គាត់បានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងជាងគេនៅ Copa Libertadores នៅពេលដែលគាត់បានស៊ុតបញ្ចូលទីក្នុងខែមេសា ឆ្នាំ២០២១ដែលមានអាយុ១៦ឆ្នាំ។

ខ្សែប្រយុទ្ធជើងឆ្វេង Angelo តំណាងឱ្យប្រេស៊ីលអាយុក្រោម១៥ឆ្នាំ អាយុក្រោម១៧ឆ្នាំ និងអាយុក្រោម២០ឆ្នាំ ប៉ុន្តែមិនទាន់ទទួលបានការកោះហៅជាអន្តរជាតិជាន់ខ្ពស់នៅឡើយ។

គាត់គឺជាកីឡាករទីរបស់ Chelsea ក្នុងទីផ្សារដោះដូរកីឡាករ ដោយខ្សែប្រយុទ្ធបារាំង Christopher Nkunku វ័យ២៥ឆ្នាំ មកពី RB Leipzig ក្នុងតម្លៃ៥២លានផោន ហើយខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់អាយុ២២ឆ្នាំ Nicolas Jackson ផ្លាស់ទៅ Stamford Bridge ពី Villarreal ក្រុមតោខៀវក៏ចង់កាត់បន្ថយទំហំក្រុមរបស់ពួកគេផងដែរ។

ខ្សែបម្រើសញ្ជាតិក្រូអាត Mateo Kovacic បានចុះហត្ថលេខាជាមួយ Manchester City, Kai Havertz សម្រាប់ Arsenal និង Mason Mount សម្រាប់ Manchester United ខណៈដែលអ្នកចាំទី Edouard Mendyនិងខ្សែការពារ Kalidou Koulibaly បានផ្លាស់ទៅក្រុម Al-Ahli របស់ Saudi Pro League

ចំណែក N’Golo Kante បានប្តូរទៅក្រុម Al-Ittihad របស់ Saudi Pro League ខណៈដែលខ្សែបម្រើ Ruben Loftus-Cheek និងខ្សែបម្រើស្លាប Christian Pulisic បានចាកចេញទៅ AC Milan រីឯខ្សែបម្រើ Tiemoue Bakayoko បានចាកចេញពីក្លិបក្នុងនាមជាកីឡាករឥតគិតថ្លៃ ហើយខ្សែការពារ Cesar Azpilicueta បានផ្លាស់ទៅ Atletico Madrid ដោយមិនគិតថ្លៃផ្ទេរផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖