ភ្នំពេញ ៖ កម្ពុជា ! ក្លាយជាប្រទេសអភិវឌ្ឍន៍ ដ៏ជឿនលឿនមួយ ដែលបងប្អូនប្រជាពលរដ្ឋមិននឹកស្មានដល់ ! កត្តាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសបែបនេះបាន កើតឡើងដោយសារកត្តាសន្តិភាព សន្តិភាពនេះ កម្ពុជាមិនឲ្យបាត់បង់ឡើយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ ប្រជាពលរដ្ឋនៅតែចងចាំថា , មានសម្ដេចតេជោហ៊ុនសែន មានសន្តិភាព មានការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត ប្រទេសជាតិជឿនលឿន ដូច្នេះហើយ សម្ដេចតេជោហ៊ុនសែន ក្លាយជាតួអង្គ ឆក់បេះដូងប្រជាពលរដ្ឋបាន ប្រជាពលរដ្ឋមិនអាចឃ្លាតឆ្ងាយមនោសញ្ចេតនា គោរពនិងស្រឡាញ់នេះ គឺពួកគាត់មើលឃើញពីការដឹកនាំរបស់សម្ដេចមានទស្សនវិស័យខ្ពស់សម្រាប់ប្រទេសជាតិ និងប្រជាជនរបស់លោក។
សូមឈ្វេងយល់ពីសមិទ្ធផលផ្លូវជាតិលេខ៣៖
– ប្រវែងផ្លូវ៖ ១៣៤,៧៩៦ គីឡូម៉ែត្រ
– បើកការដ្ឋានសាងសង់៖ ០៧/០៥/២០១៨
– បញ្ចប់ការសាងសង់៖ បញ្ចប់ក្នុងខែកញ្ញា ឆ្នាំ២០២១
– ចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។
ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។
– ទំហំទឹកប្រាក់គម្រោង៖ ប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាមេរិក
– សាងសង់ដោយ៖ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation)
– ត្រួតពិនិត្យដោយ៖ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)។
សមិទ្ធផលនេះ បាននិងកំពុងផ្ដល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ លឿន កាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយ អាចប្រកួតប្រជែង ទាក់ទាញទេសចរណ៍ ដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិបានមួយកម្រិតថែមទៀត៕
ដោយ ៖ សុខ ខេមរា