ព័ត៌មានទាន់ហេតុការណ៍៖

Gundogan ត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាគ្រូបង្ហាត់ខ្សែបម្រើក្មេងៗរបស់ Barcelona

ចែករំលែក៖

ខ្សែបម្រើថ្មីរបស់ Barcelona កីឡាករ Ilkay Gundogan បាននិយាយថា វាគឺជាការសម្រេចចិត្តដ៏ងាយស្រួលមួយក្នុងការចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ ដោយសារតែតួនាទីដែលគាត់រំពឹងថា នឹងយកធ្វើជាគ្រូបង្ហាត់សម្រាប់កីឡាករក្មេងៗ។

កីឡាករអន្តរជាតិអាឡឺម៉ង់អាយុ៣២ឆ្នាំត្រូវបានបង្ហាញនៅឯកន្លែងហ្វឹកហាត់របស់ Barcelona កាលពីថ្ងៃចន្ទបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យារយៈពេលឆ្នាំលើការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីការចាកចេញរបស់គាត់ពី Manchester City

គាត់ជួយក្លិបអង់គ្លេសឈ្នះពានរង្វាន់បីក្នុងមួយរដូវកាលគឺ Premier League, FA Cup និង Champions League កាលពីរដូវកាលមុន ដោយបានបញ្ចប់ការជោគជ័យរយៈពេលឆ្នាំនៅក្នុងប្រទេសអង់គ្លេស ដែលគាត់បានឈ្នះពានរង្វាន់ធំចំនួន១២ នៅពេលសួរអំពីយុវជន និងភាពប៉ិនប្រសប់របស់ Barcelona ជាពិសេសនៅតំបន់កណ្តាល Gundoganបាននិយាយថា គាត់មានបទពិសោធន៍ជាច្រើនក្នុងការផ្តល់ជូនក្រុមជាមួយនឹងបទពិសោធន៍របស់គាត់។

Gundogan បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ពួកគេពិតជាមិនគួរឱ្យជឿ Gavi, Pedri, Luuk De Jong ខ្ញុំមកជាមួយបទពិសោធន៍កាន់តែច្រើន ពីព្រោះជីវិត និងអាជីពរបស់ខ្ញុំមិនងាយស្រួលទេ ហើយខ្ញុំគិតថាបទពិសោធន៍របស់ខ្ញុំអាចជួយបានច្រើន ពួកគេជាក្រុមកីឡាករវ័យក្មេងដែលមានទេពកោសល្យដែលធ្វើបានល្អជាងខ្ញុំ ប្រសិនបើខ្ញុំអាចផ្តល់ឱ្យពួកគេយ៉ាងហោចណាស់ភាគរយ ខ្ញុំនឹងសប្បាយចិត្ត។ ទោះបីខ្ញុំចាស់ហើយ ប៉ុន្តែខ្ញុំបានត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែង ហើយខ្ញុំនៅតែមានច្រើនដើម្បីបញ្ជាក់”។

ដោយបានធ្វើការក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Barcelonaលោក Pep Guardiola នៅ Man City លោក Gundogan រំពឹងថា នឹងមានការផ្លាស់ប្តូរដ៏ងាយស្រួលមួយទៅកាន់ក្រុមជើងឯក La Ligaជាមួយនឹងអ្នកចាត់ការលោក Xavi Hernandez

គាត់បាននិយាយថា “ទម្រង់លេងគឺស្រដៀងទៅនឹងអ្វីដែលខ្ញុំលេងនៅMan City Guardiola និង Xavi គឺស្រដៀងគ្នាខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ថាមានទំនាក់ទំនងជាមួយលោក Xavi តាំងពីដំបូងដែលយើងបាននិយាយ។ ពេលខ្ញុំនិយាយជាមួយគាត់ ខ្ញុំដឹងថាពួកគេដើរលើផ្លូវត្រូវ។វាជាក្រុមដែលមិនគួរឱ្យជឿ និងជាឱកាសមួយដើម្បីអាចលេងក្នុងលីកផ្សេងគ្នា និងក្នុងប្រទេសផ្សេង។យើងនឹងព្យាយាមតស៊ូដណ្ដើមពាន Champions League។ វាជាទំនួលខុសត្រូវក្នុងការពាក់អាវនេះ ហើយខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីឈ្នះពានរង្វាន់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន”

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖