ខេត្តរតនគិរី៖ ក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ តំបន់វាលធំ នៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី! ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា តំបន់វាលធំ ឧទ្យានជាតិវីរៈជ័យ ជាតំបន់ទេសចរណ៍ ដែលមានទេសភាពស្រស់ស្អាត គួរជាទីគយគន់គ្រប់រដូវកាលបៃតងស្អាតបានមកដល់ ជាមួយទេសភាពភ្នំបៃតងខ្ចី ផ្កាយមើលពេញមេឃ និងទឹកជ្រោះស្អាតផងដែរ ។
ឧទ្យានជាតិវីរៈជ័យមានផ្ទៃដីចំនួន៣៣២៥០០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែង។ ធម្មជាតិព្រៃភ្នំ ជ្រលងដងអូ រួមទាំងសត្វព្រៃ គឺជាសក្តានុពលដ៏អស្ចារ្យនៃឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែឦសាន្ត។
តោះទៅទស្សនាទេសភាពល្អគ្មានពីនេះនារដូវវស្សា ភ្ញៀវទេសចរអាចឡើងទៅលេងទីនោះបាន តាមរយៈការធ្វើដំណើរដោយថ្មើរជើងប្រហែល ៦ម៉ោង ឬការជិះម៉ូតូកែច្នៃ ហើយអាចបោះតង់សំរាកលំហែ ធម្មជាតិព្រៃភ្នំ ជ្រលងដងអូ រួមទាំងសត្វព្រៃ គឺជាសក្តានុពលដ៏អស្ចារ្យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្ត៕
ដោយ៖ សហការី