ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឡេីងស្ពានច្បារអំពៅជ្រុលទៅបុករថយន្តពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ខណៈជិះម៉ូតូឡេីងលេីស្ពានអាកាសច្បារអំពៅក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកទំនិញពីក្រោយពេញទំហឹង​ កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅចំណុចលេីស្ពានអាកាសច្បារអំពៅផ្នែកខាងលិច​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តដឹកទំនិញ​ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ2O-4414 ធ្វេីដំណេីរឡេីងស្ពានអាកាសច្បារអំពៅចាស់​ ក្នុងទិសដៅពីលិចទៅកេីត ខណៈបើកឡេីងបានបន្តិចដោយសារឡេីងមិនរួចក៏ឈប់ ហេីយបានឱ្យរថយន្តបែនមួយគ្រឿងជួយសណ្តោង ប៉ុន្តែកំពុងតែចងខ្សែស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GL -2637​ ធ្វេីដំណេីរឡេីងស្ពានមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលទៅបុកគូទរថយន្តពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។ 

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តរួមទាំងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីរង់ចាំដោះស្រាយពេលក្រោយ​ ចំណែកសពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖