ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ខណៈជិះម៉ូតូឡេីងលេីស្ពានអាកាសច្បារអំពៅក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកទំនិញពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចលេីស្ពានអាកាសច្បារអំពៅផ្នែកខាងលិច ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តដឹកទំនិញពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2O-4414 ធ្វេីដំណេីរឡេីងស្ពានអាកាសច្បារអំពៅចាស់ ក្នុងទិសដៅពីលិចទៅកេីត ខណៈបើកឡេីងបានបន្តិចដោយសារឡេីងមិនរួចក៏ឈប់ ហេីយបានឱ្យរថយន្តបែនមួយគ្រឿងជួយសណ្តោង ប៉ុន្តែកំពុងតែចងខ្សែស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GL -2637 ធ្វេីដំណេីរឡេីងស្ពានមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលទៅបុកគូទរថយន្តពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តរួមទាំងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីរង់ចាំដោះស្រាយពេលក្រោយ ចំណែកសពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ