សហម្ចាស់ផ្ទះនូវែលសេឡង់បានបើកការប្រកួត FIFA Women’s World Cup ឆ្នាំ២០២៣ ក្នុងលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយន័រវេស ខណៈដែលពួកគេបានឈ្នះក្នុងថ្ងៃបើកឆាកបាល់ទាត់ពិភពលោកនារីជាលើកដំបូងក្នុងលទ្ធផល ១ទល់០ កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ។
នៅរាត្រីដ៏គួរឱ្យចងចាំមួយក្នុងទីក្រុង Auckland ក្រុមបាល់ទាត់នូវែលសេឡង់បានបង្កើតការសប្បាយ
ចិត្តយ៉ាងខ្លាំងបន្ទាប់ពីកីឡាការិនី Hannah Wilkinson បានរកគ្រាប់បាល់១គ្រាប់ដែលជាគ្រាប់ជ័យជម្នះបន្ទាប់ពីការបញ្ជូនរបស់ Jacqui Hand នៅចំពោះមុខហ្វូងមនុស្សដ៏រីករាយចំនួន៤២,១៣៧នាក់ នៅកីឡដ្ឋាន Eden Park ដែលជាកំណត់ត្រាសម្រាប់ការប្រកួតបាល់ទាត់នៅប្រទេសនូវែលសេឡង់។
សូម្បីតែការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៨៩របស់កីឡាការិនី Ria Percival ក៏ខកខានផងដែរ បន្ទាប់ពីការជួយសង្គ្រោះបាល់ដោយដៃរបស់អ្នកចាំទី Tuva Hansen យ៉ាងអស្ចារ្យ។ អ្នកគាំទ្ររាប់ម៉ឺននាក់បានចូលរួមអបអរក្រុមរបស់ពួកគេដែលមិនបានឈ្នះការប្រកួត World Cup នារីរបស់ប្រទេសនូវែលសេឡង់។ ពួកគេត្រូវបានអបអរសាទរយ៉ាងខ្លាំងនៅពេលដែល Wilkinson រកគ្រាប់បាល់នៅនាទីទី៤៨ក្នុងតង់ទី២។
ប្រទេសន័រវេស ដែលជាម្ចាស់ជើងឯកពិភពលោកឆ្នាំ១៩៩៥ គួរតែតាមស្មើភ្លាមៗបន្ទាប់ពីការស៊ុតបញ្ចូលទីរបស់ Wilkinson ប៉ុន្តែ Frida Maanumរបស់ Arsenal មានឱកាសដ៏អស្ចារ្យបាត់បង់។ នូវែលសេឡង់បានរង់ចាំរយៈពេល៣ឆ្នាំសម្រាប់ពេលនេះ ចាប់តាំងពីត្រូវបានតែងតាំងជាសហម្ចាស់ផ្ទះជាមួយអូស្ត្រាលីក្នុងឆ្នាំ២០២០។
FIFA ព្យាករណ៍ថា ការប្រកួតនេះនឹងមានការទស្សនាដោយមនុស្សចំនួន២ពាន់លាននាក់ទូទាំងពិភពលោកនៅលើកញ្ចក់ទូរទស្សន៍ ហើយជាមួយនឹងអ្នកគាំទ្រនៅកីឡដ្ឋាន Eden Park សម្រាប់ការប្រកួតបើកដោយអ្នកគាំទ្រម្ចាស់ផ្ទះបានទស្សនាឱកាសនោះ។
លទ្ធផលនេះធ្វើឲ្យម្ចាស់ផ្ទះនូវែលសេឡង់ទទួលបាន៣ពិន្ទុក្នុងថ្ងៃបើឆាកនៃព្រឹត្តិការណ៍បាល់ទាត់នារីនៅឆ្នាំនេះ។ ក្រុមនារីនូវែលសេឡង់ស្ថិតនៅពូល A ដែលមាន ន័រវេស, ហ្វីលីពីន និងស្វ៊ីស ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)