ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFord Everest បុករថយន្តហាយឡេនឌ័ររងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តស៊េរីទំនេីបម៉ាកFord Everest បេីកលឿនជ្រុលទៅបុករថយន្តហាយឡេនឌ័រពីក្រោយបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២០នាទីយប់​ ថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅចំណុចគល់ស្ពានអាកាសខាងជេីងតាមបណ្តោយផ្លូវលេខ២៧១​ ស្ថិតក្នុងសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហាយឡេនឌ័រ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញAJ-4681 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១​ ក្នុងទិសដៅពីត្បូងទៅជេីង  ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក Ford Everest ពណ៌ខ្មៅ​ ពាក់ស្លាកលេខកម្ពុជា​ BOK.KALO​ ធ្វេីដំណេីរមកពីក្រោយក៏ជ្រុលទៅបុកនិងគាបជាប់គ្នារងការខូចខាត។ 

    ក្រោយកេីតហេតុភាគីខាងរថយន្តបង្កបានចេញថ្លៃជួសជុលទៅលេីរថយន្តហាយឡេនឌ័រដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖