ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល០២ថ្ងៃ! កម្លាំងនគរបាល​ខេត្តបាត់ដំបង​ ឃាត់ខ្លួន​មុខសញ្ញាគ្រឿងញៀន៤នាក់

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មុខសញ្ញាគ្រឿងញៀនចំនួន០៤នាក់​ ត្រូវបានសមត្ថ​កិច្ចនគរបាលស្រុកសង្កែបង្រ្កាបឃាត់ខ្លួនអនុវត្តតាម​ច្បាប់ក្នុងរយៈពេល០២ថ្ងៃជាប់គ្នា។ 

ប្រភពដដែលបន្តថា​ ចាប់ពីថ្ងៃទី ២៦និងទី២៧ ខែកក្កដា​ ឆ្នាំ២០២៣នេះ​ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម​សេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នង ការរងផែនការងារប្រឆាំងគ្រឿង​ញៀន លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរ​បាលស្រុកសង្កែ បានដឹក នាំកងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ ធ្វើការបង្រ្កាបករ​ណីគ្រឿងញៀនក្នុងមូលដ្ឋានបាន ចំនួន ០២ករណី ក្នុងបទល្មើសជាក់ស្តែង ដែលក្នុងនោះគឺបានធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន ០៤នាក់គឺ៖

១-ករណីទី០១ នៅចំណុចក្រុមទី ០៦ភូមិនរា ២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបងឃាត់ខ្លួនចំនួន ០២នាក់ឈ្មោះ គា ម៉ៅ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងឈ្មោះ កួន វណ្ណៈ ហៅ ថា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្រែស្តៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ ដំបង បច្ចុប្បន្នស្នាក់នៅភូមិវត្តរំដួល សង្កាត់ចំ​ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

-វត្ថុតាងដកហូតបានគឺ៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន01ថង់ទម្ងន់ ០,២៧ក្រាម(ទាំងសំបកថង់)

-ទូរស័ព្ទដៃចំនួន០៣គ្រឿង 

-កាបូបស្ពាយពណ៌ស លាយត្នោត ចំនួន០១ 

-កាបូបដាក់ប្រាក់ចំនួន០១ 

-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ធុនC125 ពណ៌ខ្មៅ សេរីឆ្នាំ2020 ស្លាកលេខ បាត់ដំបង 1AK-9444។ 

២-ករណីទី២ នៅចំណុចក្រុមទី២២ភូមិវត្តតាមឹម ឃុំអូរដំបង ១ ស្រុកសង្កែ ខេត្តបាត់ដំបង ឃាត់ខ្លួមចំនួន ០២ នាក់គឺឈ្មោះ ហ៊ាង ធី ហៅ វូច ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ យ៉ុន ចាន់រ៉ា ហៅ លីញ ភេ​ទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ។

-វត្ថុតាងដកហូតបានគឺ៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន៥ថង់ទម្ងន់៥៣,៣២ក្រាម(ទាំងសំបកថង់) 

-ទូរស័ព្ទដៃចំនួន០២គ្រឿង 

-កាបូបដាក់ប្រាក់ចំនួន០១ 

-ប្រាក់រៀលចំនួន ៦០,០០០រៀល(ប្រាំមួយម៉ឺនរៀល ) 

-ខ្សែកលោហៈធាតុពណ៌លឿង ចំនួន០១ខ្សែមានបន្តោង 

-ចិញ្ចៀនលោហៈធាតុពណ៌លឿងចំនួន០២វង់ 

-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ធុនC125 ពណ៌ខ្មៅស្លាកលេខ បាត់ដំបង 1AD-4958 ដែលមានលេខតួ-លេខម៉ាស៊ីន ND125ME-5268311។

បច្ចុប្បន្ន​ជនសង័្សយទាំង០៤នាក់​ នៅព្រឹកថ្ងៃទី២៧​ ខែកក្កដា​នេះ​ ត្រូវបានសម​ត្ថកិច្ចនគរបាលស្រុកសង្កែបញ្ជូនមកការិយាល័យជំនា​ញ អនុវត្តបន្តតាមនីតិវិធី ច្បាប់ហើយ៕

ដោយ៖ អរុណរះ


ចែករំលែក៖