ព័ត៌មានទាន់ហេតុការណ៍៖

អង្គការការពារជនក្រីកដើម្បីអភិវឌ្ឍន៍ ចេញសេចក្តីប្រកាសគាំទ្រ ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ ៖ អង្គការការពារជនក្រីក្រដើម្បីអភិវឌ្ឍន៍ យើងខ្ញុំសូមប្រកាសគាំទ្រទាំងស្រុង នូវសារនយោបាយពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបាន ថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ហើយទន្ទឹមនឹងនេះ សូម ប្រកាសគាំទ្រទាំងស្រុងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្ដ្រី នៃ ព្រះរាជា ណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

តាមរយៈសារនយោបាយពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាស ថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។

អង្គការការពារជនក្រីក្រដើម្បីអភិវឌ្ឍន៍ សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ ស ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សូមប្រកាសគាំទ្រទាំងស្រុងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី៧ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍបន្ត ៕

ដោយ ៖ សិលា


ចែករំលែក៖