ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម : 

១- ការពិភាក្សារវាងវិទ្យុអារង្ស៊ីសេរីជាមួយយុវជនដារាវុធ = ប្រៀបដូចឆ្កែចេះតែព្រុស មនុស្សចេះតែដើរ?

២- អាអ្នកវិភាគសម្តែងការឈឺចាប់នៅពេលទាយមិនត្រូវតាមការដើរតាមគន្លងរបស់គណបក្សប្រជាជនកម្ពុជា = បង្ហាញពីការបរាជ័យរបស់ក្រុមប្រតិកិរិយាប្រឆាំង?

៣- ការប្រកាសបន្ទាន់របស់សម្តេចតេជោរ ហ៊ុន សែន = ជាការបង្ហាញក្រុមប្រឆាំងឲ្យភ្លឺភ្នែកពីការរៀបចំរចនសម្ព័ន្ធដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជានីតិកាលថ្មី?

៤- អំណាចរបស់ឥស្សរជននៅក្នុងស្ថាប័នរដ្ឋគឺស្របតាមតួនាទីដែលមានបញ្ជាក់នៅក្នុងរដ្ឋធម្មនុញ្ញ = មិនមែនដូចការវិភាគរបស់ពួកប្រឆាំងដែលមិនដឹងខ្យល់អីនោះទេ?

៥- ការវិភាគមិនត្រឹមត្រូវរបស់ជនអគតិមួយចំនួន = បង្ហាញពីការបរាជ័យដ៏ឈឺចាប់របស់ក្រុមប្រឆាំងនៅក្រៅប្រទេសនិងក្នុងប្រទេស។

៦- ការរៀបចំរចនាសម្ព័ន្ធដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត = គឺស្របតាមសំណូមពរត្រូវការរបស់ប្រទេសជាតិនិងប្រជាជនកម្ពុជា ?

៧- ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត = ឥឡូវ ឯឧ ហ៊ុន ម៉ាណែត ទទួលតំណែងជានាយករដ្ឋមន្ត្រីអនាគតហើយក្រោយការបោះឆ្នោតតាមឆន្ទៈប្រជាជនកម្ពុជា។

៨- គណបក្សប្រជាជនកម្ពុជាកាន់អំណាចកាន់តែរឹងមាំដែលបានមកពីអំណាចប្រជាជន = មិនមែនដូចអាក្រុមក្បត់ជាតិរត់ចោលស្រុកទេ។

៩- អំណាចស្ថិតនៅក្នុងដៃគណបក្សប្រជាជនកម្ពុជា = ក្រុមឧទ្ទាមក្រៅច្បាប់មិនអាចធ្វើឲ្យរង្គោះរង្គើបានជាដាច់ខាតរហូតអស់ជីវិត។

១០- ប្រជាជនកម្ពុជា ៨៤,៥៩% ប្រគល់អំណាចឲ្យគណបក្សប្រជាជនកម្ពុជាឲ្យបន្តកាន់អំណាចដឹកនាំប្រទេស = ចំណែកក្រុមឧទ្ទាមក្រៅបន្តរត់ ភៀសខ្លួននៅក្រៅប្រទេសរហូតងាប់តៃហោងទៅ ៕ 

ដោយ ៖ សហការី


ចែករំលែក៖