ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីក៏គិតខ្លីម្លេះ? ធ្វើអត្តឃាតដោយរត់ចូលរថយន្ត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មាននានាពីកន្លែងកើតហេតុ បានឲ្យដឹងនារសៀលថ្ងៃសៅរ៍ ១២កើត ខែទុតិយាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះថា បុរសវ័យ៣០ប្លាយម្នាក់បានបញ្ចប់ជីវិតដោយរត់ចូលរថយន្ត បណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់ ។

 ប្រភពឲ្យដឹងទៀតថា ហេតុការណ៍មនុស្សរត់ចូលរថយន្តបណ្ដាលឲ្យកិនស្លាប់នេះ បានកើតឡើងស្ថិតនៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានបញ្ជាក់ទៀតថា សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ គុយ គឹមឡា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ សព(គុយ គឹមឡា)គេពុំដឹងមានវិបិត្តអ្វីនោះទេ ស្រាប់តែរត់ចូលរថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌លឿង គ្មានស្លាកលេខ របស់ក្រុមហ៊ុន ធ្វើផ្លូវ អ្នកបើកបរ រត់គេចខ្លួន ចំណែករថយន្ត រក្សាទុកជាបណ្ណោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី។

ចំណែកសពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖