ខេត្តត្បូងឃ្មុំ ៖ ពិតជាលក់មុខឪពុកម្ដាយខ្លាំងណាស់ ខណៈក្មេងទំនេីង១២នាក់ ក្នុងចំណោមបក្ខពួកជាច្រេីននាក់ បានជិះម៉ូតូចំនួន ០៩គ្រឿង ទៅធ្វើសកម្មភាព គប់ដុំថ្ម និងបាញ់ជំពាមកៅស៊ូ មកលើលំនៅឋានប្រជាពលរដ្ឋរងការខូចខាត ហេីយត្រូវកម្លាំងសមត្ថកិច្ចជំនាញធ្វេីការស្រាវជ្រាវឃាត់ខ្លួនវេលាម៉ោង ៩និង៥៣នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ថាមានជនមិនស្គាល់អត្តសញ្ញាណ មានគ្នាចំនួន ១៨នាក់ ជិះម៉ូតូចំនួន ០៩គ្រឿង មិនចាំម៉ាក មិនចាំស្លាកលេខ បានធ្វើសកម្មភាព គប់ដុំថ្ម និងបាញ់ជំពាមកៅស៊ូ មកលើលំនៅឋានឈ្មោះ ហាន ធារ៉ាត់ ភេទស្រី សញ្ជាតិខ្មែរ អាយុ៣៤ឆ្នាំ នៅភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងសិស្សសាលាដែលកំពុងលេងបាល់ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាឲ្យ លោកវរសេនីយ៍ឯក វង្ស សុភី អធិការនគរបាលស្រុកអូររាំងឪ ដឹកនាំកម្លាំងនគរបាល ចុះទៅដល់កន្លែងកើតហេតុភ្លាម និងស្រាវជ្រាវឃាត់ខ្លួនបានក្រុមក្មេងទំនើង សរុបចំនួន ១២នាក់ និងម៉ូតូ ០៦គ្រឿង យកមកអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដើម្បីសួរនាំធ្វើកំណត់ហេតុតាមនីតិវីធី ។
ក្រោយពីទទួលបានបទបញ្ចាពីលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យធ្វើ កិច្ចសន្យាអប់រំ ណែនាំ និងឱ្យអាណាព្យាបាល មកធានាទទួល ក្មេងៗខាងលើ យកទៅអប់រំបន្ត ទៅតាមមូលដ្ឋានរៀងៗខ្លួន ហើយក្រុមក្មេងៗ ចំនួន ១២នាក់ បានថ្វាយបង្គំ សុំខុមាលទោស និងរំលឹកគុណឪពុកម្ដាយ និងសារភាពទទួលស្គាល់ពីកំហុសរបស់ខ្លួន និងសន្យាឈប់ប្រព្រឹត្តអំពើមិនល្អ ដែលប៉ះពាល់ទៅដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម បន្តទៀត ៕
ដោយ ៖ ភារ៉ា ដង្កោ