ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជះកំហឹងទាញចបជីកដែកវាយទៅលេីគូរជម្លោះបណ្តាលឱ្យរងរបួសក្បាលត្រូវនគរ​បាលស្រុកសង្កែឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃសៅរ៍១២កេីតខែទុតិយា សា​ឍឆ្នាំថោះបញ្ចស័កព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ខែ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង៨និង១០នាទីយប់នៅចំណុចក្រុមទី២៧ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបងមានករណី​ហិង្សាដោយចេតនា​ មានស្ថានទម្ងន់ទោស(យកចបជីកវាយ)មួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ​ ហឿន​ សិទ្ធិ​ ភេទប្រុស​ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយស​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្ត បាត់ដំបង​ បានធ្វេីសកម្មភាពយក ចបជីកវាយទៅលេីជនរងគ្រោះឈ្មោះ ​ម៉ាប់​ លី ភេទប្រុស​ អាយុ៤៣ឆ្នាំ​មាន ទីលំនៅចំណុចកេីតហេតុខាងលេី​ ត្រូវចំក្បាលផ្នែកចំហៀងខាងឆ្វេង​ បណ្តាលឱ្យបែកចេញឈាម​ ហេីយយកដៃដាល់ត្រូវចំរង្វង់ភ្នែកខាងឆ្វេង​ បណ្តាលឱ្យហេីមជាំ។  បន្ទាប់មកជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលហេីយ​ក្រោយពេលទទួលបណ្តឹងរួចរាល់ និងអនុត្តតាមយោបល់ដឹកនាំរបស់​លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទណ្ឌ​លោកវរសេនីយ៍ទោ​ យុត​ តុង​ហូ​ អធិការនគរបាលស្រុកសង្កែ​ បានដឹកនាំកម្លាំង​នៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលតាប៉ុន ចុះស្រាវជ្រាវស៊េីបអង្កេតឃាត់ខ្លួនឈ្មោះ​ ហឿន​ សិទ្ធិ​ នៅចំណុចផ្ទះជន​សង្ស័​យ​ នៅវេលាម៉ោង៣រសៀលថ្ងៃទី​២៩​ខែ​កក្កដា​ ឆ្នាំ ២០២៣​និងបានដកហូត​ចបជីក​១ដើម ប្រវែង១ម៉ែត្រ។ 

ករណីនេះ​នគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីហេីយ៕

ដោយ៖ សូរិយា


ចែករំលែក៖