ខេត្តបាត់ដំបង ៖ កាលពីថ្ងៃសៅរ៍១២កេីតខែទុតិយា សាឍឆ្នាំថោះបញ្ចស័កព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ខែ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង៨និង១០នាទីយប់នៅចំណុចក្រុមទី២៧ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបងមានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស(យកចបជីកវាយ)មួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ ហឿន សិទ្ធិ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្ត បាត់ដំបង បានធ្វេីសកម្មភាពយក ចបជីកវាយទៅលេីជនរងគ្រោះឈ្មោះ ម៉ាប់ លី ភេទប្រុស អាយុ៤៣ឆ្នាំមាន ទីលំនៅចំណុចកេីតហេតុខាងលេី ត្រូវចំក្បាលផ្នែកចំហៀងខាងឆ្វេង បណ្តាលឱ្យបែកចេញឈាម ហេីយយកដៃដាល់ត្រូវចំរង្វង់ភ្នែកខាងឆ្វេង បណ្តាលឱ្យហេីមជាំ។ បន្ទាប់មកជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលហេីយក្រោយពេលទទួលបណ្តឹងរួចរាល់ និងអនុត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលតាប៉ុន ចុះស្រាវជ្រាវស៊េីបអង្កេតឃាត់ខ្លួនឈ្មោះ ហឿន សិទ្ធិ នៅចំណុចផ្ទះជនសង្ស័យ នៅវេលាម៉ោង៣រសៀលថ្ងៃទី២៩ខែកក្កដា ឆ្នាំ ២០២៣និងបានដកហូតចបជីក១ដើម ប្រវែង១ម៉ែត្រ។
ករណីនេះនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីហេីយ៕
ដោយ៖ សូរិយា