ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្តឹងម្ចាស់ហាង ហាង BACK STREET BAR ទៅលោកស្នងការរាជធានីភ្នំពេញ ពីការបង្កជាសំឡេងរំខានដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង១០គ្រួសារ បានប្តឹងម្ចាស់ហាង ហាង BACK STREET BAR ទៅលោកស្នងការរាជធានីភ្នំពេញ ។ នេះបើយោងតាមពាក្យបណ្តឹង ដែល អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។ 

ក្នុងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋបានបញ្ជាក់ថា , យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញហាង BACK STREET BAR ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សុំប្ដឹងម្ចាស់ហាង BACK STREET_BAR ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៤បេ ផ្លូវលេខ ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីការបង្កជាសំលេងរំខានដល់ប្រជាពលរដ្ឋ។

ពួកគាត់បានបញ្ជាក់នៅក្នុងពាក្យបណ្ដឹងទៀតថា,  យើងខ្ញុំ សូមជម្រាបជូន លោកស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជ្រាបថា៖ ហាងឈ្មោះ BACK STREET BAR មានទីតាំងស្ថិតនៅផ្ទះលេខ ១៤បេ ផ្លូវលេខ ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបង្កជាការរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបាន បង្កជាសំលេងរំខានយ៉ាងកងរំពងជារៀងរាល់យប់ដូចជា ច្រៀងរាំ ចាក់ភ្លេងហ៊ោកញ្ជ្រៀវខ្លាំងៗ លាន់លឺបែប អនាធិបតេយ្យ មានយប់ខ្លះរហូតដល់ម៉ោង ៤ ម៉ោង៥ ទាបភ្លឺទៀតផង។ បើទោះបីយើងខ្ញុំប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមេភូមិ បានប្រាប់ជា រឿយៗ ទៅម្ចាស់ហាងឈ្មោះ BACK STREET BAR ដើម្បីកុំឲ្យបង្កការរំខានយ៉ាងណាក៏ ដោយ ក៏ម្ចាស់ហាងឈ្មោះ BACK STREET BAR នៅតែផ្ដើនដដែល។

ហេតុនេះ បានធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋាននេះ មានការមិនពេញចិត្ត យ៉ាងខ្លាំង ចំពោះហាងឈ្មោះ BACK STREET BAR ដែលមិនព្រមគោរពសិទ្ធិអ្នកជិតខាង ដោយការបង្កជាសំលេងរំខានបែប នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការសម្រាករៀងរាល់យប់របស់យើងខ្ញុំ ដែលជាប្រជាពលរដ្ឋរស់នៅជុំវិញ តំបន់នោះ និង សំណូមពរ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ទៅលើ ម្ចាស់ហាង BACK STREET BAR ដើម្បីបញ្ឈប់ ការបង្កជាសំលេងរំខានតទៅទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាពិនិត្យ និងសម្រេចតាមការស្នើសុំខាងលើដោយក្ដីអនុគ្រោះ៕

IMG_7068

ដោយ ៖ សហការី


ចែករំលែក៖