ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់បន្តិចអំពី «ផ្កាយរណបស្តាលីង ឬ Starlink Satellite »?

ចែករំលែក៖

ភ្នំពេញ ៖ Starlink គឺជាតារានិករអ៉ីនធឺណិតផ្កាយរណប ដែលដំណើរការឬប្រតិបត្តិការ តាមរយៈលំហរអាកាសអ៊ីច ឬហៅថា SpaceX កំពុងផ្តល់តំបន់គ្របដណ្តប់លទ្ធភាពចូលទៅប្រើប្រាស់អ៉ីនធឺណិតផ្កាយរណប ទៅនឹងភាគច្រើននៃផែនដីយើងនេះ។ តារានិករបានរីកដុះដាលលើស ១៧០០ផ្កាយរណប នៅក្នុងឆ្នាំ២០២១ ហើយទីបំផុតនឹងមានផ្កាយរណបតូចរាប់ពាន់ នៅក្នុងគន្លងផែនដីកម្រិតទាប (LEO) ដែលអាចផ្តល់ទំនាក់ទំនងជាមួយនឹងឧបករណ៍ទទួល-បញ្ជូន ឬថាសផ្កាយរណបលើដីជាច្រើន។ ខណៈពេលដែល លទ្ធភាពបច្ចេកវិទ្យានៃសេវាអ៉ីនធឺណិតផ្កាយរណប ដែលគ្របដណ្តប់ភាគច្រើននៃប្រជាជនសកលលោក សេវាពិតប្រាកដ អាចផ្តល់តែត្រឹមនៅក្នុងបណ្តាប្រទេស ដែលមានអាជ្ញាបណ្ណ SpaceX ដើម្បីផ្តល់សេវានៅក្នុងរាល់យុត្តាធិការថ្នាក់ជាតិជាក់លាក់។ ដូចនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ការផ្តល់សេវាអ៉ីនធឺណិតបែតតា អាចរកបាននៅក្នុងប្រទេសចំនួន ២៩។

ការអភិវឌ្ឍផ្កាយរណប SpaceX ស្ថិតនៅរ៉េតម៉ុន វ៉ាស៊ីនតោន វិទ្យាស្ថានស្រាវជ្រាវ Starlink ការអភិវឌ្ឍ ផលិត និងក្រុមការងារត្រួតពិនិត្យគន្លង។ តម្លៃនៃគម្រោងរយៈពេលវែង ដើម្បីរៀបចំ ស្ថាបនា និងដាក់ឲ្យដំណើរការតារានិករ ត្រូវបានប៉ាន់ប្រមាណដោយ Space X នៅក្នុងខែឧសភា ឆ្នាំ២០១៨ ប្រមាណមិមតិចជាង ១០ប៊ីលីយ៉ុងដុល្លារអាមេរិក។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ ឯកសារបានបង្ហាញថា SpaceX គិតថាអាចរកចំណូលបានប្រមាណច្រើនជាង ៣០ប៊ីលីយ៉ុងដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ បានមកពីតារានិករផ្កាយរណបរបស់វា រីឯចំណូលក្នុងធុរកិច្ចបង្ហោះរបស់វា រំពឹងថានឹងកើតដល់ ៥ប៊ីលីយ៉ុងដុល្លារអាមេរិក នៅឆ្នាំដូចគ្នា៕

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ សហព័ន្ធគណកម្មាធិការទូរគមនាគមន៍សហរដ្ឋអាមេរិក (FCC) បានដាក់សំណើការបំពេញ ទៅសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) អំពី តំណាងឲ្យ SpaceX ដើម្បីរៀបចំវិសាលគមន៍សម្រាប់ការបង្ហោះផ្កាយរណប Starlink ប្រមាណ ៣០០០០ បន្ថែមទៀត បន្ថែមលើ ១២០០០ផ្កាយរណប Starlink ដែលបានអនុញ្ញាតរួចហើយដោយ FCC។

អ្នកតារាសាស្រ្ត បានដាក់ចេញការគិតគូរអំពីអនុភាពនៃតារានិករ នៅតារាសាស្រ្តផ្អែកលើដី និងធ្វើដូចម្តេចនឹងបូកបន្ថែមទៅលើបរិយាកាសការស្ទះចរាចរណ៍នៃគន្លងរួចទៅហើយ។ SpaceX បានព្យាយាមកាត់បន្ថយកង្វល់ផ្នែកតារាសាស្ត្រដោយអនុវត្តការធ្វើឱ្យប្រសើរឡើងជាច្រើនចំពោះផ្កាយរណប Starlink ក្នុងគោលបំណងកាត់បន្ថយវិទ្យុកម្មរបស់ពួកគេអំឡុងពេលប្រតិបត្តិការ។ ផ្កាយរណបត្រូវបានបំពាក់ដោយ krypton-fueled Hall thrusters ដែលអាចឱ្យពួកវាបិទគន្លងនៅចុងបញ្ចប់នៃជីវិតរបស់ពួកគេ។ លើសពីនេះ ផ្កាយរណបត្រូវបានរចនាឡើងដើម្បីជៀសវាងការប៉ះទង្គិចដោយស្វ័យភាពដោយផ្អែកលើទិន្នន័យតាមដានដែលភ្ជាប់ឡើង៕

ដោយ ៖  អុឹម វុត្ថា


ចែករំលែក៖