ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! ចង់​ដឹង​អត់​ថា​តំបន់​ណាខ្លះ​ក្នុងរាជធានីភ្នំពេញ​ នឹងផ្គត់ផ្គង់ចរន្តអគ្គិសនី​ ចាប់ពីថ្ងៃទី​៣​-៦​ ខែ​សីហា​នេះ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សេចក្តីជូនដំណឹងរបស់​អគ្គីសនី​កម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ 

អគ្គីសនីកម្ពុជា​ បានឱ្យដឹងទៀតថា​ ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។

បន្ថែមពីនេះ​ អគ្គីសនីកម្ពុជា​ ក៏បានបញ្ជាក់ដែរថា​ ក្រុមការងារបច្ចេកទេសបានធ្វើការភ្ជាប់ចរន្តជូនអតិថិជនឱ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ​ ទៅតាមពេលវេលា និងទីកន្លែង។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹងរបស់​អគ្គីសនីកម្ពុជា​ មានដូចខាងក្រោម​៖

ដោយ៖ សហការី


ចែករំលែក៖