ព័ត៌មានទាន់ហេតុការណ៍៖

សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន​! ខណៈ​មនុស្ស​៦០នាក់​ ត្រូវ​បាន​ឃាត់ខ្លួន​បទល្មើសគ្រឿងញៀនចំនួន ២៧ករណីទូទាំងប្រទេសថ្ងៃទី២ សីហានេះ!

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅល្ងាចថ្ងៃ​ទី០២​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៦០នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសនៅថ្ងៃទី២ ខែសីហានេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៦០នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ (ស្រី ០នាក់)។​ ;ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ១៩នាក់ (ស្រី ១នាក់)។​ និងប្រើប្រាស់ ១៣ករណី ឃាត់ ៣៤នាក់ (ស្រី ២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១១៥,៦២ក្រាមនិង៤កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៥អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១២អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​ មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១០ករណី ឃាត់ ២៩នាក់ ស្រី ២នាក់ ចាប់យក Ice ៥,៥២ក្រាម។

*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,០៨ក្រាម។

*៣ / កំពង់ចាម៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ១៣,០៨ក្រាម។

*៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៤៨ក្រាមនិង១កញ្ចប់តូច។

*៥ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច។

*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,១៨ក្រាម។

*៧ / រតនគិរី៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច។

*៨ / មណ្ឌលគិរី៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

*៩ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៨២ក្រាម។

*១០ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៨,៧៥ក្រាម។

*១១ / កែប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៦,១៥ក្រាម។

*១២ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៤៨,៩៦ក្រាម។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យក Ice ២៧,១៥ក្រាម។

*២ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ៤,៤៥ក្រាម។

*៣ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ៕

ដោយ៖សហការី​


ចែករំលែក៖