ភ្នំពេញ ៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សូមធ្វើការគាំទ្រទាំងស្រុង នូវលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រកាសជាផ្លូវការ ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ គណបក្សនយោបាយ ដែលទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋច្រើនជាងគេទូទាំង ប្រទេសមានចំនួន២គណបក្ស គឺគណបក្សប្រជាជនកម្ពុជា បានចំនួន១២០អសនៈ និង គណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន០៥អសនៈ ។
ក្នុងនាមគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ជាគណបក្សនយោបាយអាស្រ័យរដ្ឋធម្មនុញ្ញ ហើយក៏ជាគណបក្ស ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ គណបក្សគោរពតាមបំណង ការសម្រេច របស់រាស្ត្រ ដោយទទួលស្គាល់ និងសូមធ្វើការគាំទ្រនូវលទ្ធផលផ្លូវការមួយនេះជាប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ របស់សង្គម ជាតិ ជារៀងរហូតទៅ ។
ក្នុងឧិកាសនេះផងដែរ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏សូមគោរពជូនពរដល់ថ្នាក់ដឹកនាំគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត (គជប) ដោយអស់រយៈជាច្រើនខែ បានខិតខំព្យាយាមចំណាយកម្លាំងកាយចិត្តបំពេញ កាតព្វកិច្ច ដើម្បីសម្រួលនិងជួយជម្រុញដល់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រហូតទទួល បានលទ្ធផលជាផ្លូវការនាពេលនេះ សូមថ្នាក់ដឹកនាំទាំងអស់ទទួលបាននូវពុទ្ធពរ ទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សុខ ខេមរា