ព័ត៌មានទាន់ហេតុការណ៍៖

លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរ រួមទាំងថ្នាក់ដឹកនាំ សមាគម សាខារាជធានីខេត្ត សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ រដ្ឋសភា

ចែករំលែក៖

ភ្នំពេញ ៖ លោក ហេង សំណាង ប្រធានសមាគមយុវជនខ្មែរមហានគរ រួមទាំងថ្នាក់ដឹកនាំ សមាគម សាខារាជធានីខេត្ត ចេញលិខិតអបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃនេះគឺជាវេលា បើកគេហទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសកម្ពុជាដែលមាននាយករដ្ឋមន្ត្រីវ័យក្មេងនិងឈ្លាសវៃបំផុត។ សមាគមយុវជនខ្មែរមហានគរ រួមទាំងថ្នាក់ដឹកនាំ សមាគម សាខារាជធានីខេត្ត នៃបណ្ដុំអង្គការសង្គមស៊ីវិល សូមចូលរួមសម្ដែង ការសាទរីករាយយ៉ាងក្រៃលែងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះមហាក្សត្រទ្រង់ ចេញព្រះ រាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ។

ឆ្លៀតក្នុងឱកាសនេះដែល ក្នុងនាមជាយុវជន យុវតី សិស្សនិស្សិត បញ្ញវន្ត ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ពិតជា មានសេចក្តីសោមនស្សរីករាយ និងមានទំនុកចិត្តយ៉ាងខ្លាំង ចំពោះការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែល ជានាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា។

សូមគោរពជូនពរជ័យ សេរីមង្គលគ្រប់ប្រការ ជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ 

ដោយ ៖ សហការី


ចែករំលែក៖