ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីបានជាយើងត្រូវធ្វើឌីជីថលកម្មទូរទស្សន៍? ហើយ «ទូរទស្សន៍ឌីជីថល» ជាអ្វីទៅ?

ចែករំលែក៖

ភ្នំពេញ ៖ ហេតុអ្វីបានជាយើងត្រូវធ្វើឌីជីថលកម្មទូរទស្សន៍? ហើយ «ទូរទស្សន៍ឌីជីថល» ជាអ្វីទៅ?

មូលហេតុ៖ គឺវាធ្វើឲ្យការប្រើប្រាស់លំហរវិសាលគមន៍វិទ្យុ (ហ្វ្រេកង់ស៍វិទ្យុ) ដែលជាធនធានកម្ររបស់ជាតិ មានការសន្សំសំចៃកាន់តែខ្ពស់។  វាជាការផ្តល់លទ្ធភាពបញ្ជូនផ្សាយរហូតដល់ទៅ ៧កាណាល់ នៅក្នុងទំហំបង់ហ្វ្រេកង់ស៍ដូចគ្នានឹងកាណាលអាន់ណាឡូកទោលមួយ និងអាចផ្តល់លក្ខណៈពិសេសថ្មីៗជាច្រើនទៀត ដែលទូរទស្សន៍អាន់ណាឡូកដូចយើងប្រើប្រាស់សព្វថ្ងៃមិនអាចធ្វើបាន។

«ទូរទស្សន៍ឌីជីថល» ឬហៅថា DTV គឺជាការបញ្ជូញស៊ីញ៉ាល់ឬការផ្សាយទូរទស្សន៍ ដោយប្រើប្រាស់អ៊ែនកូដឌីងឌីជីថល ដែលផ្ទុយទៅនឹងបច្ចេកវិទ្យាទូរទស្សន៍អាន់ណាឡូកនាខណៈនេះ ដែលប្រើប្រាស់ស៊ីញ៉ាល់អាន់ណាឡូក។ 

នៅក្នុងកំឡុងពេលអភិវឌ្ឍន៍ វាត្រូវបានពិចារណានូវវឌ្ឍនភាពនៃនវានុវត្តិន៍ និងតំណាងឲ្យការវិវត្តិន៍ដ៏សំខាន់ទី១ នៅក្នុងបច្ចេកវិទ្យាទូរទស្សន៍ កំឡុងពេលទូរទស្សន៍ពណ៌នៅក្នុងឆ្នាំ១៩៥០។

ទូរទស្សន៍ឌីជីថលទំនើប ត្រូវបានផ្សាយនៅក្នុងទូរទស្សន៍ដែលមានកម្រឹតច្បាស់ល្អ ហៅថា HDTV ជាមួយនឹងកម្រឹតដោះស្រាយធំជាវទូរទស្សន៍អាន់ណាឡូក។ វាប្រើប្រាស់ជាប្រភេទអនុបាតកម្រឹតអេក្រង់ធំទំហំ 16:9 ដែលផ្ទុយពីទម្រង់តូចចង្អៀតនៃទូរទស្សន៍អាន់ណាឡូក។ 

វាបានធ្វើឲ្យមានការសន្សំសំចៃដល់ការប្រើប្រាស់ធនធានវិសាលគមន៍វិទ្យុដ៏កម្ររបស់ជាតិ។ 

ការធ្វើអន្តរកម្មសោតទស្សន៍ពីអាន់ណាឡូក ទៅសោតទស្សន៍ឌីជីថល ចាប់ផ្តើមជុំវិញឆ្នាំ២០០០។ ស្តង់ដារសោតទស្សន៍ឌីជីថល ត្រូវបានបង្កើតឡើងនៅក្នុងផ្នែកខុសៗគ្នានៃពិភពលោក។ ខាងក្រោម គឺជាស្តង់ដារដែលត្រូវបានប្រើយ៉ាងទូលំទូលាយ រួមមាន៖

១) Digital Video Broadcasting (DVB) ប្រើប្រាស់ការប្តូរតានទ្វេគុណបែងចែកហ្វ្រេកង់ស៍អូតូគ័រណាល់ ហៅថា OFDM និងគាំពារការផ្សាយតាមលំដាប់ថ្នាក់។ ស្តង់ដារត្រូវបានអនុម័តប្រើប្រាស់ នៅក្នុងប្រទេសអ៉ឺរ៉ុប អាហ្វ្រិក អាស៊ី និងអូស្រ្តាលី សម្រាប់ជាសរុបប្រមាណជា ៦០ប្រទេស។

២) គណកម្មការប្រព័ន្ធទូរទស្សន៍ ហៅថា ATSC standard ប្រើប្រាស់ស្តង់ដារ  eight-level vestigial sideband ហៅថា 8VSB សម្រាប់សោតទស្សន៍លើដី។ ស្តង់ដារនេះ ត្រូវបានអនុម័តប្រើប្រាស់ ដោយ ៩ប្រទេស គឺសហរដ្ឋអាមេរិក កាណាដា កូរ៉េខាងត្បូង ម៉ិកស៉ិចកូ បាហាម៉ាស់ ហ្យាម៉ៃកា សាធារណរដ្ឋដីមីនីកាំង ហៃទី និងស៊ូរីនែម។

៣) សោតទស្សន៍ឌីជីថលសេវាបូកបញ្ចូលគ្នា ហៅថា Integrated Services Digital Broadcasting (ISDB) គឺជាប្រព័ន្ធរៀបចំឡើង ដើម្បីផ្តល់ការទទួលបានល្អ ទៅនឹងឧបករណ៍ទទួលអចល័ត និងឧបករណ៍ចល័តផងដែរ។ វាបម្រើឲ្យ OFDM and two-dimensional interleaving។ វាគាំពារឲ្យការផ្សាយតាមលំដាប់ថ្នាក់ រហូតដល់ ៣លំដាប់ និងប្រើ វីឌីអូ MPEG-2 video និង Advanced Audio Coding។ ស្តង់ដារនេះត្រូវបានអនុម័តឲ្យប្រើ នៅក្នុងប្រទេសជប៉ុន និងប្រទេសហ្វីលីពីន។ ស្តង់ដារ ISDB-T អន្តរជាតិ បង្កើតឡើង ដោយប្រើប្រាស់ H.264/MPEG-4 AVC ដែលត្រូវបានអនុម័តប្រើ នៅក្នុងប្រទេសភាគច្រើននៃអាម៉េរិកខាងត្បូង និងបណ្តាប្រទេសអាហ្វ្រិកនិយាយភាសាប៉រទុយហ្គេ។

៤) ស្តង់ដារ Digital Terrestrial Multimedia Broadcast (DTMB) បានបង្កើតឡើងដោយប្រើបច្ចេកវិទ្យា time-domain synchronous (TDS) បច្ចេកវិទ្យា OFDM ជាមួយនឹង pseudo-random ដើម្បីប្រើជាចន្លោះពេលយាមចាំ (GI) នៃប្លុក OFDM និងនិមិត្តសញ្ញាហ្វឹកហាត់។ ស្តង់ដារ DTMB ត្រូវបានអនុម័តនៅក្នុងប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ។

៥) ស្តង់ដារ Digital Multimedia Broadcasting (DMB) គឺជាបច្ចេកវិទ្យាបញ្ជូនវិទ្យុឌីជីថលដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាផ្នែកមួយនៃគម្រោងបច្ចេកវិទ្យាព័ត៌មានជាតិសម្រាប់ការបញ្ជូនពហុព័ត៌មានដូចជាទូរទស្សន៍ វិទ្យុ និងការផ្សាយទិន្នន័យទៅកាន់ឧបករណ៍ចល័តដូចជាទូរសព្ទចល័ត កុំព្យូទ័រយួរដៃ និងប្រព័ន្ធរុករក GPS ។

សូមបញ្ជាក់ថា, សរសេរដោយ លោក អ៉ឹម វុត្ថា ទីប្រឹក្សាក្រសួង ប.ទ និងជាមាស្ទ័រវិទ្យាសាស្រ្តជំនាញបច្ចេកវិទ្យាទូរគមនាគមន៍ ពីអតីតសហភាពសូវៀត ៕

ដោយ ៖ សហការី


ចែករំលែក៖