ព័ត៌មានទាន់ហេតុការណ៍៖

Nottingham យល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Arsenal សម្រាប់អ្នកចាំទីអន្តរជាតិរបស់សហរដ្ឋអាមេរិក Matt Turner

ចែករំលែក៖

ក្លិប Nottingham Forest បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើអ្នកចាំទី Matt Turner របស់ក្រុមកាំភ្លើងធំ Arsenalកីឡាករអន្តរជាតិអាមេរិករូបនេះបានជំនួស Aaron Ramsdale ម្តងម្កាល ប៉ុន្តែជាមួយនឹងលោក Mikel Arteta ព្យាយាមចុះហត្ថលេខាលើ David Raya ពី Brentford.  Turner បានទទួលយកឱកាសដើម្បីបន្ត។

អ្នកចាំទីរូបនេះនឹងត្រូវ​ពិនិត្យ​សុខភាព​នៅ​សប្តាហ៍នេះ។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានតាំងខ្លួនជាកីឡាករពាក់អាវលេខរបស់សហរដ្ឋអាមេរិក និងបានលេងពេញយុទ្ធនាការ Gold Cup នាពេលថ្មីៗនេះ នៅពេលដែលពួកគេឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ការផ្លាស់ប្តូរសម្រាប់ Turner នឹងមិនមានឥទ្ធិពលលើការប៉ុនប៉ងរបស់ Nottingham Forest ដើម្បីចុះហត្ថលេខាលើ Dean Henderson របស់ Manchester United ដែលអ្នកចាត់ការលោក Steve Cooper ចង់នាំយកមក City Ground វិញ។Nottingham Forest មាន Henderson និង Paris St-Germain ខ្ចីជើង Keylor Navas ក្នុងឆ្នាំ២០២២២០២៣ ប៉ុន្តែអ្នកទាំងពីរបានត្រឡប់មកក្លិដើមរបស់ពួកគេវិញហើយ ។

លោក Cooper បានធ្វើការបន្ថែមជាអចិន្ត្រៃយ៍លើកីឡាករចំនួន៣រូបរួចហើយនៅក្នុងក្រុមរបស់គាត់នៅរដូវក្តៅនេះ ដោយ Chris Wood, Ola Aina និង Anthony Elanga ដែលនាំយកពីក្រុមបិសាចក្រហម ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖