ព័ត៌មានទាន់ហេតុការណ៍៖

Tottenham ទិញបានខ្សែការពារ Micky van de Ven ពី Wolfsburg ក្នុងតម្លៃ៣៤លានផោន

ចែករំលែក៖

ក្លិបមាន់ខ្នាយមាស Tottenham បានចុះហត្ថលេខាលើខ្សែការពារ Mickyvan de Ven ពីក្លិបអាល្លឺម៉ង់ Wolfsburg ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ៤០លានអឺរ៉ូដំបូង (៣៤លានផោន) តម្លៃសម្រាប់កីឡាករវ័យ២២ឆ្នាំអាចកើនឡើងដល់៥០លានអឺរ៉ូ (៤៣លានផោន) ជាមួយនឹងលក្ខខណ្ឌបន្ថែមដ៏មានសក្តានុពល។

Van de Ven ដែលជាប្រធានក្រុមជម្រើសជាតិហូឡង់អាយុក្រោម២១ឆ្នាំក្នុងការប្រកួតជើងឯកអឺរ៉ុបរដូវក្តៅនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលឆ្នាំ។ កីឡាកររូបនេះជាកីឡាករទីរបស់ក្រុមក្នុងរដូវក្តៅបន្ទាប់ពីការមកដល់របស់ខ្សែបម្រើអង់គ្លេស James Maddison អ្នកចាំទីអ៊ីតាលី Guglielmo Vicario និងខ្សែបម្រើស្លាបអ៊ីស្រាអែល Manor Solomon

Van de Ven បានលេង៣៣ប្រកួតនៅ Bundesliga កាលពីរដូវកាលមុនដោយបានចូលរួមជាមួយ Wolfsburg ពីក្រុមហូឡង់ Volendam ក្នុងតម្លៃលានផោនក្នុងឆ្នាំ២០២១ ភាគច្រើនជាខ្សែការពារកណ្តាលផ្នែកខាងឆ្វេង គាត់បានបង្ហាញខ្លួនចំនួនដងក្នុងចំណោម៣៦ប្រកួតរបស់គាត់នៅក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុននៅខ្សែការពារឆ្វេង។

ក្រុមមាន់ខ្នាយមាស Spurs ធ្វើដំណើរទៅទឹកដីក្រុម Brentford សម្រាប់ការប្រកួតបើកឆាក Premier League នៃរដូវកាលថ្មី២០២៣២០២៤ របស់ខ្លួននៅថ្ងៃអាទិត្យវេលាម៉ោង៨យប់ ម៉ោងនៅកម្ពុជា ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖