ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាំទី Thibaut Courtois របស់ Real Madrid របួសជង្គង់អាចខកខានបង្ហាញខ្លួនដើមរដូវកាលនេះ

ចែករំលែក៖

អ្នកចាំទី Thibaut Courtois របស់ក្លិអធិរាជស Real Madrid បានរងរបួសដាច់សរសៃពួរផ្នែកខាងមុខនៅជង្គង់ខាងឆ្វេងរបស់គាត់ ហើយទំនងជាត្រូវខកខានការបង្ហាញខ្លួនភាគច្រើននៃដើមរដូវកាលនេះ។

កីឡាករ​អន្តរជាតិ​បែលហ្សិក​វ័យ​៣១​ឆ្នាំ​នឹង​ត្រូវ​វះកាត់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ Courtois ដែលជាប់ឈ្មោះជាអ្នកចាំទីល្អបំផុតក្នុងពិភពលោកក្នុងពានរង្វាន់ Ballon d’Or កាលពីឆ្នាំមុនបានជួយក្រុមឈ្នះ La Liga របស់អេស្ប៉ាញដងចាប់តាំងពីចូលរួមជាមួយ Real Madrid កាលពីឆ្នាំ២០១៨

គាត់បានបង្ហាញខ្លួនចំនួន២៣០ប្រកួតសម្រាប់ក្រុម Real Madridដែលនឹងលេងជាមួយក្រុម Athletic Bilbao ក្នុងការប្រកួត La Liga ដំបូងនៃរដូវកាលរបស់ក្រុមនៅរាត្រីពីថ្ងៃសៅរ៍ខាងមុខនេះ

Courtois បានជួយក្រុមឈ្នះ Premier League ដងជាមួយ Chelsea មុនពេលផ្លាស់ទៅ Real Madrid ក្នុងឆ្នាំ២០១៨ និង La Liga ម្ដងជាមួយ Atletico Madrid ក្នុងឆ្នាំ២០១៤។ គាត់ក៏បានជួយក្រុមឈ្នះ Champions League នៅឆ្នាំ២០២២ ដោយបានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យក្នុងការប្រកួតចុងក្រោយពេលប៉ះជាមួយ Liverpool

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖