ខេត្តកំពង់ចាម ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មានករណីពុលចំណីអាហារ (បាយស្រូប) បណ្ដាលឱ្យមនុស្សចំនួន១៥ នាក់ (ស្រី០៤នាក់) មានអាការៈក្អួត ឈឺពោះ រាក កាលពីម្សិលមិញនេះ នៅចំណុចភូមិកំផ្លាក ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ប្រភពដដែលបន្តថា ជនរងគ្រោះទាំង១៥នាក់នេះមានឈ្មោះ ដូចខាងក្រោម៖
១-ឈ្មោះ ភារម្យ សុវណ្ណ ភេទប្រុស អាយុ ០៥ឆ្នាំ នៅភូមិកំផ្លាក
២-ឈ្មោះ យ៉េម រតនា ភេទប្រុស អាយុ ០៧ឆ្នាំនៅភូមិកំផ្លាក
៣- ឈ្មោះ យ៉ាប់ ពេជ្រ ភេទប្រុស អាយុ ១០ឆ្នាំ នៅភូមិកំផ្លាក
៤- ឈ្មោះ នីន តេងហ៊ុយ ភេទប្រុស អាយុ ១១ឆ្នាំ នៅភូមិកំផ្លាក
៥- ឈ្មោះ នីន ប៉េងហុង ភេទប្រុស អាយុ ០៥ឆ្នាំ នៅភូមិកំផ្លាក
៦- ឈ្មោះ ឃាង សុខនាង ភេទប្រុស អាយុ ១ឆ្នាំ នៅភូមិកំផ្លាក
៧- ឈ្មោះ ឃាង សុខគា ភេទប្រុស អាយុ ០៥ឆ្នាំ នៅភូមិកំផ្លាក
៨- ឈ្មោះ ម៉ោងសុខលាភ ភេទស្រី អាយុ១៥ឆ្នាំ នៅភូមិកំផ្លាក
៩- ឈ្មោះ នឿន សំណាង ភេទស្រីអាយុ០៤ឆ្នាំ នៅភូមិកំផ្លាក
១០- ឈ្មោះ នឿន ស៊ីណាត ភេទប្រុស អាយុ ០៣ឆ្នាំ នៅភូមិកំផ្លាក
១១-ឈ្មោះ ធី ថន ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិកំផ្លាក
១២-ឈ្មោះ ថន ណារី ភេទស្រី អាយុ ៥៥ ឆ្នាំ នៅភូមិកំផ្លាក
១៣-ឈ្មោះ រ៉េត ណារ៉ាក់ ភេទប្រុស អាយុ ១៨ ឆ្នាំ នៅភូមិបន្ទាយ
១៤- ឈ្មោះ សៀត សុខណា ភេទស្រី អាយុ ១០ ឆ្នាំ នៅភូមិកំផ្លាក
១៥- ឈ្មោះ ស៊ុំ វណ្ណា ភេទប្រុស អាយុ ៦០ ឆ្នាំ នៅភូមិកំផ្លាក
អ្នកទាំងអស់គ្នារស់នៅភូមិកំផ្លាក និងភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានទៅទិញបាយស្រូប( សាច់មាន់)ពីអ្នកលក់ឈ្មោះ លីម ធីតា ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិឃុំជាមួយគ្នា។
ចំពោះមនុស្សទាំង១៥ នាក់នោះមានអាការៈ ក្អួត រាករុះ ស្លេកស្លាំង ឈឺពោះ ត្រូវបានខាងមណ្ឌលសុខភាពឃុំបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ(១៣នាក់) និងសម្រាកនៅមណ្ឌលសុខភាព ឃុំបារាយណ៍ចំនួន០២នាក់។
បច្ចុប្បន្នកម្លាំងជំនាញ ការិយាល័យសុខាភិបាលស្រុក អាជ្ញាធរឃុំ និង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំហៅថា (ក-ប-ប) សាខាខេត្តកំពង់ចាមកំពុងស្រាវជ្រាវរកមូលហេតុនៃការពុលចំណីខាងលើ៕
ដោយ ៖ វណ្ណៈ