ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តកំពង់ចាមឃាត់ខ្លួនស្រ្តីម្នាក់តាមដីកា!

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១១ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមដឹកនាំដោយលោកវរសេនីយ៍ត្រី ឡេង សុខា នាយការិយាល័យព្រហ្មទណ្ឌនៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាមបានចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ៩១៦ ង ព្រ.ទ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ចេញដោយលោក ស៊ុន ពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម  នៅចំណុចភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ លទ្ធផល : ឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ ឈ្មោះ ធី ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ  រស់នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពីបទ : រំលោភលើទំនុកចិត្ត ។ 

បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖