ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានសមត្ថកិច្ចខណ្ឌព្រែកព្នៅឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយពីពួកគេធ្វេីសកម្មភាពលួចកាច់សោ.កម៉ូតូពលរដ្ឋបានសម្រេច។
ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១១ ខែសីហាឆ្នាំ២០២៣ នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វេីសកម្មភាពលួចកាច់សោ.កម៉ូតូពលរដ្ឋមួយគ្រឿងម៉ាកហុងដាឌ្រីម ក្នុងភូមិសាស្ត្រពន្សាំង ខណ្ឌព្រែកព្នៅ បានសម្រេចហេីយព្យាយាមគេចខ្លួន។
សមត្ថកិច្ចបានបន្តថា បន្ទាប់មកសមត្ថកិច្ចបានផ្សព្វផ្សាយតាមវិទ្យុទាក់ទងដេីម្បីតាមស្ទាក់គ្រប់ច្រកល្ហក ខណៈកម្លាំងសមត្ថកិច្ចដឹកជនសង្ស័យមួយក្រុមទៅតុលាការធ្វេីដំណេីរមកដល់ចំណុចសង្កាត់ព្រែកព្នៅ ស្រាប់តែប្រទះឃេីញជនសង្ស័យម្នាក់ជិះម៉ូតូជនរងគ្រោះភ្លាមនោះកម្លាំងក៏បានបេីករថយន្តបុកឱ្យដួលទេីបឃាត់ខ្លួនបានតែម្តង។ ក្រោយពីឃាត់ខ្លួនបាននាំជនសង្ស័យមកសាកសួរ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វេីសកម្មភាពលួចកាច់សោ.កម៉ូតូពលរដ្ឋពិតប្រាកដមែននិងមានបក្ខពួកជាច្រេីននាក់ទៀត។ លុះរសៀលថ្ងៃទី១១ ខែឆ្នាំដដែលសមត្ថកិច្ចក៏បន្តតាមចាប់បក្ខពួកទៀតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានចំនួន៣នាក់បន្ថែមទៀតនិងម៉ូតូមួយគ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដេីម្បីចាក់ការតាមនីតិវិធី៕
ដោយ៖ សុខាសែនជ័យ