ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម ៖ រថយន្តមួយគ្រឿងបានឆេះទាំងស្រុង នៅស្រុករវៀង ខេត្តព្រះវិហារ បានបណ្តាលឱ្យមនុស្សចំនួន ៤នាក់របួស

ចែករំលែក៖

ខេត្តព្រះវិហារ ៖ (ព័ត៌មានបឋម) នាល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ មានករណីរថយន្តមួយគ្រឿងបានឆេះទាំងស្រុង នៅស្រុករវៀង ខេត្តព្រះវិហារ បានបណ្តាលឱ្យមនុស្សចំនួន ៤នាក់របួស។  

ចំពោះមូលហេតុបឋម ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ និងអ្នករងរបួសបញ្ជាក់ថា, បណ្តាលមកពីឆេះធុងហ្គាសដាំបាយដែលដឹកក្នុងរថយន្តនោះ។  

ប្រជាពលរដ្ឋរាយការណ៍មកថា, អ្នករងរបួស ត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ ដឹកទៅមន្ទីរពេទ្យហើយ។

ចំពោះអ្នករងរបួស សមត្ថកិច្ច មិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាណនៅឡើយទេ ដោយសារជួយអន្តរាគមន៍ សង្គ្រោះជនរងគ្រោះ យកទៅកាន់មន្ទីរពេទ្យ ហើយរថយន្តដែលជួបឧប្បត្តិហេតុនេះ ជាប្រភេទរថយន្តទូរីស ដឹកអ្នកដំណើរ ហើយអាចធុងហ្គាសនោះ ក្តៅទើបបណ្ដាលឲ្យផ្ទុះកើតឡើង ៕ 

ដោយ ៖ សហការី


ចែករំលែក៖