ថ្ងៃនេះ ១៥ សីហា ជប៉ុនរំលឹកខួបលើកទី ៧៨ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២ (១៥ សីហា ១៩៤៥ -១៥ សីហា ២០២៣) ប្រទេសជប៉ុនបានរំលឹកទាហានប្រហែល ២.៣ លាននាក់ដែលបានស្លាប់ក្នុងសមរភូមិ និង ៨០០.០០០នាក់ជាជនស៊ីវិលដែលបានបាត់បង់ក្នុងសង្រ្គាម។
ពិធីរំលឹកវិញ្ញាណក្ខន្ធរបស់ប្រទេសជប៉ុនបានធ្វើឡើងនៅទីក្រុងតូក្យូ ដោយមានការចូលរួមពីព្រះចៅអធិរាជ Naruhito ព្រះចៅអធិរាជ Masako និងនាយករដ្ឋមន្ត្រី Kishida Fumio មន្ត្រីរដ្ឋាភិបាលមួយចំនួន និងសមាជិកនៃជនរងគ្រោះប្រមាណ ១.៥០០ នាក់ រួមទាំងមនុស្សប្រហែល ៨០០ នាក់ដែលមានអាយុលើសពី ៨០ ឆ្នាំ។
ក្នុងសុន្ទរកថាបើកព្រះចៅអធិរាជ Naruhito បានសម្តែងនូវមរណទុក្ខចំពោះអ្នកដែលបាត់បង់ជីវិតក្នុងសង្គ្រាម និងអ្នកដែលបានបាត់បង់ជីវិត ហើយសង្ឃឹមថាប្រជាជនទាំងអស់នឹងរួបរួមគ្នា និងបន្តស្វែងរកសន្តិភាព និងសុភមង្គលនាពេលអនាគត។
នាយករដ្ឋមន្ត្រីជប៉ុន Kishida បានថ្លែងសុន្ទរកថា ដែលសង្កត់ធ្ងន់ថា ក្នុងស្មារតីសន្តិភាពវិជ្ជមាន ជប៉ុននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលពិភពលោកកំពុងប្រឈមមុខ។
នៅថ្ងៃដដែលនោះ លោក Kishida ក៏បានថ្វាយតង្វាយដល់ទីសក្ការបូជា Yasukuni ដែលត្រូវបានចាត់ទុកថាជានិមិត្តរូបនៃលទ្ធិយោធានិយមកាលពីអតីតកាលរបស់ប្រទេសជប៉ុន និងជាប្រភពនៃជម្លោះការទូតរវាងជប៉ុននឹងចិន និងកូរ៉េ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters