ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៧ សីហា ចំនួន ២០ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦២នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦២នាក់ (ស្រី ១០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦២នាក់ រួមមាន ៖ 

+ជួញដូរ ៣ករណី ឃាត់ ១១នាក់ (ស្រី ២នាក់)។

+ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២០នាក់ (ស្រី ១នាក់)។

+ចាត់ចែង សម្រួល ១ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។

+ប្រើប្រាស់ ៣ករណី ឃាត់ ២៨នាក់ (ស្រី ៧នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែសីហា រួមមាន ៖ 

-មេតំហ្វេតាមីន (Ice) = ១០៦២,០៩ក្រាមនិង ៤កញ្ចប់តូច។

-កេតាមីន (Ke) = ១៩៤៨,៩៥ក្រាម។

-អុិចស្តាសុី (mdma) = ១៣៣២,៧៧ក្រាម។

លទ្ធផលខាងលើ ១៤អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ១១អង្គភាព 

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៣៧ក្រាម។

២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាត់ចែង ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៥១៥,១៣ក្រាម។

៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣កញ្ចប់តូច។

៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១២,០៦ក្រាម។

៥ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៦ក្រាម។

៦ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ២ករណី ឃាត់ ១៤នាក់ ស្រី ៣នាក់។

៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់ ស្រី ៤នាក់។

៨ / ស្វាយរៀង៖ ជួញដូរ ២ករណី ឃាត់ ៩នាក់ ស្រី ២នាក់ ចាប់យក Ice ៥១៧,៦០ក្រាម, Ke ១៩៤៨,៩៥ក្រាម និង MDMA ១៣៣២,៧៧ក្រាម។

៩ / តាកែវ៖ រក្សាទុក ៤ករណី ឃាត់ ៥នាក់ ចាប់យក Ice ០,៩៨ក្រាម។

១០ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៦,២០ក្រាម។

១១ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។

កងរាជអាវុធហត្ថ ៖ ៣អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ០,៣៧ក្រាម។

២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ៩,២០ក្រាម។

៣ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១២ក្រាម៕

ដោយ ៖ សហការី


ចែករំលែក៖