ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានអង្រួនរដ្ឋធានី Bogota ប្រទេសកូឡុំប៊ី

ចែករំលែក៖

មន្ត្រីប្រទេសកូឡុំប៊ី បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានអង្រួនរដ្ឋធានី Bogota របស់ប្រទេសនេះ នៅថ្ងៃត្រង់ម៉ោងក្នុងស្រុក ដោយបានបង្កជាសំឡេងស៊ីរ៉ែន និងបង្កការភ័យស្លន់ស្លោ ក្នុងចំណោមអ្នកស្រុក រួមទាំងស្រ្តីម្នាក់បានស្លាប់។
យោងតាមការស្ទាបស្ទង់ភូមិសាស្ត្ររបស់ប្រទេសកូឡុំប៊ី (CGS) គ្រោះរញ្ជួយដីមានកម្រិត ៦.១រ៉ិចទ័រ ខណៈទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បញ្ចាក់ថាការរញញជួយដី មានកម្រិត ៦.៣រ៉ិចទ័រ។ CGS បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីគឺនៅក្នុងទីក្រុង El Calvario កណ្តាលប្រទេសកូឡុំប៊ី ចម្ងាយ 40 គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Bogota ។ បន្ទាប់មកមានការរញ្ជួយដ៏ខ្លាំងនៃកម្រិត 5.9 ផងដែរ។
អភិបាលក្រុង Bogota លោក Claudia Lopez បាននិយាយថា រហូតមកដល់ពេលនេះ មិនមានការខូចខាតធំដុំណាមួយត្រូវបានរាយការណ៍ទេ ប៉ុន្តែកន្លែងជាច្រើនបានរាយការណ៍ករណីនៃការជាប់នៅក្នុងជណ្តើរយន្ត និងឧប្បត្តិហេតុតិចតួចផ្សេងទៀត។ អគារនានាត្រូវបានរង្គោះរង្គើ ហើយសំឡេងស៊ីរ៉ែនបានបន្លឺឡើង ហើយមនុស្សរាប់ពាន់នាក់ចូលទៅតាមដងផ្លូវនៃរដ្ឋធានី Bogota។ ឧបទ្ទវហេតុធ្ងន់ធ្ងរបំផុតដែលគេរាយការណ៍គឺស្ត្រីម្នាក់បានស្លាប់ពេលនាងលោតពីជាន់ខ្ពស់ដោយសារការភ័យស្លន់ស្លោ។
អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនបាននិយាយថា ពួកគេមានអារម្មណ៍ថាមានការញ័រដែលបណ្តាលមកពីការរញ្ជួយដីនៅក្នុងទីក្រុងនានានៅជិតចំណុចកណ្តាលនៃការរញ្ជួយដីរួមមាន Villavicencio, Bucaramanga, Tunja និង Ibague ។
ភាគកណ្តាលប្រទេសកូឡុំប៊ី ងាយនឹងកើតមានគ្រោះរញ្ជួយដី ដោយសារសកម្មភាពរញ្ជួយដីខ្លាំង។ នៅឆ្នាំ ២០០៨ ការរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រ ដែលមានចំណុចកណ្តាលនៅ El Calvario បានសម្លាប់មនុស្ស ១១ នាក់ ៕

ដោយ៖ ធីរីណា(រូប​ថត​៖ baotintuc)


ចែករំលែក៖