កាលពីថ្ងៃទី២២ ខែសីហា សមាជិកសភាថៃបានបោះឆ្នោតជ្រើសរើសបេក្ខជនស្រេតថា ថាវីស៊ីន នៃគណបក្សភឿថៃ (ដើម្បីថៃ) ជានាយករដ្ឋមន្ត្រីថ្មី។
ការបោះឆ្នោតនេះបានធ្វើឡើងតាំងពីព្រឹកថ្ងៃទី ២២ ខែសីហា រដ្ឋសភាថៃបានបើកសម័យប្រជុំពេញអង្គនៃសភាតំណាងរាស្ត្រនិងព្រឹទ្ធសភាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី ហើយលោក ស្រេតថា ថាវីស៊ីន ជាបេក្ខជនតែម្នាក់គត់មកពីគណបក្សភឿថៃ។
នេះជាសម័យប្រជុំពេញអង្គលើកទី៣ នៃរដ្ឋសភាថៃ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ចាប់តាំងពីការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភា។
ការបោះឆ្នោតរបស់មហាសេដ្ឋីអចលនទ្រព្យអាយុ 60ឆ្នាំ លោក Srettha Thavisin ជានាយករដ្ឋមន្ត្រីជួយបញ្ចប់ភាពជាប់គាំងនយោបាយរយៈពេល 3 ខែរបស់ប្រទេសថៃ និងជារបត់ចុងក្រោយបំផុតក្នុងការតស៊ូអំណាចជិតពីរទសវត្សរ៍រវាងគណបក្សភឿថៃដែលបានទទួលជ័យជម្នះចំនួនប្រាំ ការបោះឆ្នោត និងក្រុមអ្នកនយោបាយអភិរក្សនិយម ឧត្តមសេនីយ៍ និងគ្រួសារអ្នកមានបានជះឥទ្ធិពលលើនយោបាយនិងសេដ្ឋកិច្ចថៃជាយូរមកហើយ។
មុននឹងឈានចូលការបោះឆ្នោត នៅថ្ងៃទី ២១ ខែសីហា គណបក្ស ភឿថៃ បានប្រកាសសម្ព័ន្ធភាពជាមួយគណបក្សចំនួន ១០ ផ្សេងទៀត (បច្ចុប្បន្នកំពុងគ្រប់គ្រងអាសនៈសរុបចំនួន ៣១៤ ក្នុងចំណោម ៥០០ អាសនៈក្នុងសភា) ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ហើយបានបញ្ជាក់ថា លោក ថាវីស៊ីន អាយុ 60ឆ្នាំ គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្ស។
នាយករដ្ឋមន្ត្រីថៃ ស្រេថា ថាវីស៊ីន កើតនៅឆ្នាំ 1963 បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មសំណង់ស៊ីវិលពីសាកលវិទ្យាល័យ Chulalongkorn ក្នុងទីក្រុងបាងកក និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Claremont សហរដ្ឋអាមេរិក។
លោកស្រេតថាបានចាប់ផ្តើមអាជីពជាជំនួយការនាយកក្រុមហ៊ុនពហុជាតិ Procter & Gamble ក្នុងប្រទេសថៃ ហើយក្រោយមកបានដឹកនាំក្រុមហ៊ុន Sansiri ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់គ្រួសារ។
លោក ស្រេតថា បានធ្វើជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Sansiri ដែលជាក្រុមហ៊ុនមានតម្លៃប្រហែល ៨៨០ លានដុល្លារនៅលើទីផ្សារភាគហ៊ុនថៃ ហើយបានលាលែងពីតំណែងកាលពីខែមេសាឆ្នាំនេះ ដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតសកល។
លោក Srettha គឺជាមិត្តរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយក៏ត្រូវបានសហគមន៍អ្នកជំនួញស្រលាញ់ចូលចិត្តផងដែរ។ អារម្មណ៍នេះគឺបង្ហាញឱ្យឃើញនៅក្នុងលទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយកាសែតក្នុងស្រុក Krungthep Turakij ប្រហែល 66% នៃនាយកប្រតិបត្តិ (CEO) 100 នាក់ដែលចូលរួមក្នុងការស្ទង់មតិបានបង្ហាញពីបំណងប្រាថ្នារបស់ពួកគេចំពោះលោកនាយករដ្ឋមន្ត្រី។
ប៉ុន្តែនៅក្នុងពិភពនយោបាយចំពោះមនុស្សជាច្រើន លោកត្រូវបានគេចាត់ទុកថាជា «ខ្យល់ចម្លែក» ក្នុងនយោបាយថៃ ។ក្នុងសម័យប្រជុំរដ្ឋសភាថៃ កាលពីថ្ងៃទី២២ ខែសីហា ព្រឹទ្ធសមាជិក Wiwat Saengsuriyachat បាននិយាយថា លោកមិនដឹងច្រើនអំពីលោក ស្រេតថា ហើយគណបក្សដើម្បីថៃ ក៏មិនបានបញ្ជូនឯកសារបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនេះ ទៅកាន់សមាជិករដ្ឋសភាមុនពេលប្រជុំបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដែរ។
លោក វី វ៉ាត បានថ្លែងថា៖ «ខ្ញុំគ្រាន់តែអានព័ត៌មានខ្លះអំពីលោក ស្រេតថា ហើយឃើញមានការចោទប្រកាន់ជាច្រើនទាក់ទងនឹងបេក្ខជនម្នាក់នេះ។
ចែករំលែកមតិដូចគ្នា លោក Suratin Pijarn មេដឹកនាំគណបក្សប្រជាធិបតេយ្យថ្មីបាននិយាយថា លោកមិនស្គាល់លោក ស្រេតថា ច្រើនទេ គ្រាន់តែដឹងថា បេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្ស ភឿថៃមានមុខជំនួញអចលនទ្រព្យ។
កាលពីថ្ងៃទី 21 ខែសីហា លោក Chaithawat Tulaton អគ្គលេខាបក្ស Progressive បានប្រកាសថា គណបក្សនឹងមិនបោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃឡើយ ដោយហេតុផលថា គណបក្សនេះមានចេតនាចងសម្ព័ន្ធភាពជាមួយគណបក្សទាំងពីរ Palang Pracharath និង United Thai៕
ដោយ៖ ធីរីណា