ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ញើសារជូនពរ ប្រធាន និងក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមគោរពអបអរសាទរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសព្រះមហាក្សត្រតែងតាំងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា , សម្ដេចក្រឡាហោម ស ខេង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចពិជ័យសេនា ទៀ បាញ់ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ 

សូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ, សម្ដេចអគ្គមហាពញាចក្រី, សម្ដេចក្រឡាហោម, សម្ដេចពិជ័យសេនា និងសម្ដេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ ពលំមាំមួន និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីចូលរួមបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជាប្រកបដោយសន្តិភាព វិបុលភាព និងការរីកចម្រើនរុងរឿងថែមទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖