ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តី ដំបូងរបស់ខ្លួន នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ០៨:០០នាទីព្រឹក នៅវិមានសន្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តី ដំបូងរបស់ខ្លួន នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ០៨:០០នាទីព្រឹក នៅវិមានសន្តិភាព ។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់ក្រសួងព័ត៌មាន ស្តីពី ការផ្សាយផ្ទាល់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង”ផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” ។ 

ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនព្រមទាំងអ្នកសារព័ត៌មានជាតិ និង អន្តរជាតិមេត្តាជ្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តី ដំបូងរបស់ខ្លួន នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ០៨:០០ព្រឹក នៅវិមានសន្តិភាព ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ន ព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី។

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ងារ សារព័ត៌មានកម្ពុជា រួមនឹងបណ្តាញព័ត៌មានសង្គមផ្សេងទៀតរបស់ខ្លួន នឹងផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ជា ប្រវត្តិសាស្ត្រនេះ។ ក្រសួងព័ត៌មាន សូមស្នើដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិទាំងអស់ចូលរួមផ្សាយ បន្តផ្ទាល់ពីវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជាស្តីពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូងរបស់រាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភានេះ ឱ្យបានទូលំទូលាយជូនដល់សាធារណជន។

អាស្រ័យហេតុនេះ សូមសាធារណជនជាតិ និងអន្តរជាតិ មេត្តារង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់ ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីដំបូងនេះកុំបីអាក់ខានឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖