ព័ត៌មានទាន់ហេតុការណ៍៖

គ្រឿងញៀន​នៅតែជាបញ្ហា! ខណៈ​ក្នុង​ពេល​មួយថ្ងៃ​ សមត្ថកិច្ច​ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៩៣នាក់ ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៩៣នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៨ករណី ទូទាំងប្រទេសកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ​។

ក្នុងចំណោមជនសង្ស័យចំនួន ៩៣នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ២នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ២០ករណី ឃាត់ ៣៥នាក់ (ស្រី ៣នាក់)។​ ដាំដុះ ២ករណី ឃាត់ ០នាក់ (ស្រី ០នាក់)។​ ចាត់ចែង សម្រួល ០ករណី ឃាត់ ៤នាក់ (ស្រី ១នាក់)។​ និងប្រើប្រាស់ ១៥ករណី ឃាត់ ៥២នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៤៨,៧៣ក្រាម និង ៧កញ្ចប់តូច។​ កេតាមីន (Ke) ស្មេីនិង​ ៤៥,០ក្រាម។​ កញ្ឆា ស្មេីនិង​ ១៥០០ក្រាម និង១៥៤៣ដើម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៥អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ១២អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៣អង្គភាព​មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ២៩នាក់ ចាប់យក Ice ៣៣,០៧ក្រាម។

*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាត់ចែង ០រណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ០,៩១ក្រាម។

*៣ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៤២ក្រាម។

*៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៩៤ក្រាម។

*៥ / កំពត៖ រក្សាទុក ៤ករណី ឃាត់ ៧នាក់ ចាប់យក Ice ៦,៥៧ក្រាម។

*៦ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ២,៩៥ក្រាម។

*៧ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៤ករណី ឃាត់ ១០នាក់។

*៨ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៥១ក្រាម។

*៩ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់។

*១០ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៨៦ក្រាម។

*១១ / កែប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៥០ក្រាម។

*១២ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ៣កញ្ចប់តូច។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ៣អង្គភាព

*១ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៤កញ្ចប់តូច។

*២ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់ ចាប់យក Ice ១,០ក្រាម និង Ke ៤៥,០ក្រាម។

*៣ / តាកែវ៖ ដាំដុះ ២ករណី ឃាត់ ០នាក់ ចាប់យកកញ្ឆា ១៥០០ក្រាម និង ១៥៤៣ដើម ៕

ដោយ៖ សហការី


ចែករំលែក៖