ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នានៅត្រង់ផ្លូវបំបែកជាបួនរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តឡិចស៊ីសRX450h​ បានបេីកបុករថយន្តព្រូសចំពីចំហៀងនៅត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យរងការខូចខាតទាំងសងខាង​ កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូល​ថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២៣​  នៅតាមបណ្តោយផ្លូវលេខ១៩៩កែងផ្លូវលេខ៣៤៨​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២​ ខណ្ឌបឹងកេងកង​។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូស​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ2BR-6086 បេីកបរដោយជនជាតិស្បែកខ្មៅ​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣៤៨​ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួនស្រាប់តែមនរថយន្តឡុចស៊ីសRX450h ពណ៌ស​ ពាក់ស្លាកលេខកម្ពុជា​ KUN .HK88​ បេីកបរតាមបណ្តោយផ្លូវលេខ១៩៩ក្នុងទិសដៅពីកេីតទៅលិចក៏ជ្រុលទៅបុកចំពីចំហៀងពេញទំហឹងបណ្តាលឱ្យរថយន្តព្រូសជ្រុលទៅបុកដេីមឈេីមួយដេីមរងការខូចខាតយ៉ាងដំណំ។ 

     ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖