ព័ត៌មានទាន់ហេតុការណ៍៖

ចូលសម្ងំក្នុងផ្ទះម្ចាស់ទុកចោល​ ប៉ងលួច​ទ្រព្យសម្បត្តិ​មិនទាន់​បានផង​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ខណៈ​កំពុង​ជិះ​ល្បាត​នាពេលរាត្រី​ ដើម្បីការពារសន្តិសុខសុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ស្រាប់​តែ​ប្រទះឃើញ​បុរសម្នាក់​ បានលួចគាស់ផ្ទះចូលសំងំបំណងលួច​ទ្រព្យសម្បត្តិ​ ប៉ុន្តែ​ប៉ះចាំថ្ងៃស៊យ​ ត្រូវ​កម្លាំងសមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។ 

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២០​ និង០៥នាទី ប្រព្រឹត្តនៅចំណុចដីឡូត៍លេខ៣១ ផ្លូវលេខ២៣០ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលមូលដ្ឋាន​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ បានធ្វើការឃាត់ខ្លួនជនជាប់ការសង្ស័យម្នាក់ជាក់ស្តែងករណីសង្ស័យ លួចគាស់ផ្ទះយកសម្ភាៈរ(ចូលសម្ងំក្នុងផ្ទះម្ចាស់ទុកចោល) តាមបញ្ជាលោកស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខណ្ឌទួលគោក និងក្រោមកិច្ចសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចដីឡូត៍លេខ៣១ ផ្លូវលេខ២៣០ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីនាំយកធ្វើការសាក។

     ជនជាប់សង្ស័យឈ្មោះ នួន សាម៉ុនថា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(ជនអនាថា) (មានសារធាតុញៀន)។

    បច្ចុប្បន្នជនជាប់ការសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖