ព័ត៌មានទាន់ហេតុការណ៍៖

Cristiano Ronaldo រកបាន៨៥០គ្រាប់ហើយក្នុងអាជីព

ចែករំលែក៖

ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថា វាជា៨៥០គ្រាប់នៃអាជីពបាល់ទាត់ ហើយគ្រាប់បាល់នេះនៅតែបន្តទៀត បន្ទាប់ពីរូបគាត់ស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៥–១ ជួយឲ្យ Al-Nassr យកឈ្នះក្រុមម្ចាស់ Al-Hazm ក្នុង Saudi Pro League រាត្រីឈានចូលកាលពីថ្ងៃអាទិត្យ។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ៣៨ឆ្នាំបានស៊ុតបញ្ចូលទីគ្រាប់ទី៦ក្នុងលីកក្នុង៤ប្រកួត ខណៈដែលអតីតខ្សែប្រយុទ្ធ Liverpool កីឡាករ SadioMane ក៏រកបាន១គ្រាប់ដែរ និងកំពុងតាមពីក្រោយនៃចំនួនគ្រាប់បាល់នៅ Al-Nassr។

Ronaldo ស៊ុតបញ្ចូលទីបាន២៦គ្រាប់ក្នុង៣០ប្រកួតចាប់តាំងពីផ្ទេរពីក្លិបបិសាចក្រហម Manchester United កាលពីខែធ្នូ។ គាត់បានស៊ុតបញ្ចូលទី៨០០គ្រាប់ក្នុងអាជីពរបស់គាត់កាលពីខែធ្នូ ឆ្នាំ២០២១ នៅ Man United ។

Ronaldo ដែលបានស៊ុតបញ្ចូលទីបាន១២៣គ្រាប់ក្នុងជំនួបជាអន្តរជាតិ បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីការប្រកួតកាលពីថ្ងៃអាទិត្យថា “ការប្រកួតរបស់ក្រុមដ៏អស្ចារ្យមួយទៀត! យើងបន្តធ្វើឱ្យប្រសើរឡើង ៨៥០គ្រាប់អាជីពហើយនៅតែបន្តរាប់ទៀត“។

ជ័យ​ជម្នះ​នេះ​ធ្វើ​ឱ្យ Al-Nassr មាន​៤​ពិន្ទុ​លើ​ក្រុម Al-Hilal ជា​លើក​ដំបូង។គ្រាប់ស៊ុតបញ្ចូលទីរបស់ Aleksander Mitrovic បានធ្វើឱ្យក្រុមនាំមុខក្នុងលីកឈ្នះ ៤–៣ លើក្រុម Al-Ittihad កាលពីថ្ងៃសុក្រ ដោយ Karim Benzema ស៊ុតបញ្ចូលទីឱ្យក្រុមម្ចាស់ផ្ទះ។

ទន្ទឹម​នឹង​នេះការ​ស៊ុត​បញ្ចូល​ទី២​គ្រាប់​របស់ Moussa Dembele បាន​ជួយ​ឲ្យក្រុម Al-Ettifaq ទទួល​បាន​ជ័យ​ជម្នះ ៣–១ លើក្រុម Damac។ជ័យជម្នះសម្រាប់ Al-Nassr បានពង្រីកការមិនស្គាល់ចាញ់របស់ពួកគេដល់ទៅ៤ប្រកួត ខណៈដែលការឈ្នះសម្រាប់ Al-Ettifaq ក្រោមការដឹកនាំរបស់លោក Steven Gerrard បានបញ្ចប់ការរត់មិនឈ្នះ២ប្រកួត។ ក្រុមផ្សេងទៀតដូចជា Al-Ahli ដែលរួមមាន Roberto Firmino, Gabri Veiga, Riyad Mahrez និង Allan Saint-Maximinត្រូវបានក្រុម Al-Fateh យកឈ្នះ ៥–១ ដែលបណ្តាលឱ្យពួកគេបាត់បង់ពិន្ទុក្នុងការប្រជែងក្រុមកំពួលតារាង ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖