ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបានស្នើធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងជើងនិងចិន

ចែករំលែក៖

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានស្នើទៅកាន់មេដឹកនាំកូរ៉េខាងជើងថា ប្រទេសទាំងពីរធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាជាមួយចិន។ ព័ត៌មានខាងលើត្រូវបានទីភ្នាក់ងារព័ត៌មាន Yonhap ផ្សព្វផ្សាយនៅថ្ងៃទី៤ កញ្ញា ដោយលើកឡើងពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េ ។

គេដឹងថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងក្នុងឱកាសខួបលើកទី 70 នៃការបញ្ចប់សង្គ្រាមកូរ៉េកាលពីខែកក្កដាឆ្នាំមុន។ នៅទីក្រុងព្យុងយ៉ាង លោក Shoigu បានជួបជាមួយលោក Kim Jong-un មេដឹកនាំកូរ៉េខាងជើង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងនៅពេលនោះបាននិយាយថា បុរសទាំងពីរនាក់បានចូលរួមការតាំងពិព័រណ៍ការពារជាតិដែលបង្ហាញពីកាំជ្រួចផ្លោងរបស់ប្រទេសកូរ៉េខាងជើង។
យោងតាមយ៉ុនហាប់ លោក Shoigu បានធ្វើសំណើរៀបចំសមយុទ្ធជើងទឹកត្រីភាគីជាមួយមេដឹកនាំកូរ៉េខាងជើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានថា លោក Shoigu ហាក់ដូចជាបានជួបប្រជុំឯកជនជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong- un យល់ព្រមលើការពង្រីកយោធាទ្រង់ទ្រាយធំនេះ។
ថ្មីៗនេះ រុស្ស៊ីនិងកូរ៉េខាងជើងបានអំពាវនាវឱ្យមានទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធរវាងភាគីទាំងពីរ ប៉ុន្តែទីក្រុងព្យុងយ៉ាងបានបដិសេធថាមិនមាន “កិច្ចព្រមព្រៀងសព្វាវុធ” ជាមួយរុស្ស៊ីទេ។
កន្លងមកកាលពីថ្ងៃទី៣០ ខែសីហា សេតវិមានបានព្រមានកូរ៉េខាងជើងកុំឱ្យលក់គ្រាប់រំសេវទៅឱ្យរុស្ស៊ី ក្នុងបរិបទដែលភាពតានតឹងរវាងទីក្រុងព្យុងយ៉ាងនឹងទីក្រុងវ៉ាស៊ីនតោននៅតែបន្តកើនឡើង។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានសម្តែងការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងសព្វាវុធដែលអាចនឹងកំពុងត្រូវបានលើកកម្ពស់រវាងរុស្ស៊ី នឹងកូរ៉េខាងជើង។
លោក Kirby បានសង្កត់ធ្ងន់ថា “យើងអំពាវនាវឱ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េបញ្ឈប់ការចរចាអាវុធជាមួយរុស្ស៊ី និងអនុវត្តតាមការប្តេជ្ញាចិត្តជាសាធារណៈដែលទីក្រុងព្យុងយ៉ាងនឹងមិនផ្គត់ផ្គង់ឬលក់អាវុធឱ្យរុស្ស៊ី”នោះទេ ៕ ដោយ៖ ធីរីណា

រូប​ថត​៖ KCNA


ចែករំលែក៖