ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន០៩នាក់ទៅកាន់សាលាដំបូងខេត្តករណីជួញដូរ រក្សាទុកផ្តល់ទីតាំងចាត់ចែងឱ្យប្រើប្រាស់ សម្រួលឱ្យប្រើប្រាស់២ករណីផ្សេងគ្នា

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន០៩នាក់ទៅកាន់សាលាដំបូងខេត្តករណីជួញដូរ រក្សាទុកផ្តល់ទីតាំងចាត់ចែងអោយប្រើប្រាស់ សម្រួលអោយប្រើប្រាស់  និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយខុសច្បាប់២ករណីផ្សេងគ្នា។

បើតាមសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះថា អនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកកែវ សុថា ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនកាលពីថ្ងៃ៣០និងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតដឹកនាំដោយលោក អធិការនគរបាលក្រុងបាវិតនិងដឹកនាំសម្របសម្រួលដោយលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀងបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកផ្តល់ទីតាំងចាត់ចែងអោយប្រើប្រាស់ សម្រួលអោយប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយខុសច្បាប់ចំនួន០២ករណីនិង០២ទីតាំងផ្សេងគ្នា។

ប្រភពបន្តថាទីតាំងទី០១ នៅចំណុចទីតាំងភោជនីយដ្ឋាន ខារ៉ាអូខេ១០២ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បង្ក្រាបឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០៥ ស្រី០១នាក់ ជនជាតិខ្មែរ០១នាក់ ប្រុស ដកហូតវត្ថុតាងរួមមាន:ថ្នាំញៀនប្រភេទ កេតាមីន ចំនួន២៦កញ្ចប់ ,ថ្នាំគ្រាប់ប្រភេទអុិចស្តាសុីចំនួន៧៩ គ្រាប់,ជញ្ជីងថ្លឹងថ្នាំ ០១ គ្រឿង ,ទូរសព្ទ័ដៃ០៧ គ្រឿង ព្រមទាំងឧបករណ៍ សម្ភារៈ ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

និង ទីតាំងទី០២: នៅចំណុចបន្ទប់ជួលលេខ១៨-១៩ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន០៣នាក់ ស្រី០២ នាក់ ដកហូតសម្ភារ:វត្ថុតាងរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន១៦កញ្ចប់, ថ្នាំញៀន ប្រភេទអុិចស្តាសុីចំនួន ៨៣ គ្រាប់ ,កញ្ឆារក្រៀម ០៧ កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀន ០៣ គ្រឿង ,ទូរសព្ទ័ដៃ ០៣ គ្រឿង ព្រមទាំងឧបករណ៍ សម្ភារ:មួយចំនួនទៀត ៕

ដោយ៖ សុថាន


ចែករំលែក៖