ខេត្តកំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានពន្យល់ពីផលប្រយោជន៍ដែលកម្មករនិងប្រជាពលរដ្ឋ ទទួលបានពីកិច្ចការងារទូតរបស់សម្ដេចទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងការងារទំនាក់ទំនងជាមួយនឹងប្រទេសដទៃ។
ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចត្រូវគិតពីប្រយោជន៍របស់ប្រជាជនកម្ពុជាជានិច្ច។ ការងារទៅធ្វើទំនាក់ទំនងនៅខាងក្រៅ ថ្វីត្បិតតែមើលមួយភ្លែតគឺគ្រាន់តែជាទំនាក់ទំនងរវាងមេដឹកនាំក៏ប៉ុន្តែនៃស៊ីជម្រៅជាងនេះគឺដើម្បីប្រយោជន៍របស់ប្រជាជនសុទ្ធសាធ។
សម្ដេចមហាបវរធិបតី បានលើកឡើងថាការធានាស្ថេរភាព សន្តិសុខនៅក្នុងតំបន់និងពិភពលោក គឺជាឆ្នាំងបាយរបស់ប្រជាកសិករ កម្មករនិងប្រជាពលរដ្ឋខ្មែរទាំងមូល។
សម្ដេចបានលើកឡើងពីជំនួបរវាងសម្ដេចជាមួយនឹងមេដឹកនាំប្រទេសផ្សេងៗ គឺធ្វើយ៉ាងណាក្នុងការទាក់ទាញអ្នកវិនិយោគនិងជំរុញការងារនៅក្នុងប្រទេសកម្ពុជា។
សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជារឲ្យក្រសួងការបណ្តុះបណ្តាលវិជ្ជាជីវៈសហការគ្នាជាមួយក្រសួងពាក់ព័ន្ធរៀបចំបង្កើតអគ្គកុងស៊ុលបន្ថែមទៀតនៅប្រទេសថៃ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅទីនោះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ ខ្លាំងក្លាបំផុតមកលើប្រជាពលរដ្ឋ កម្មករកម្មការិនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាការជ្រើសរើសមន្ត្រីចូលក្របខ័ណ្ឌ ត្រូវមានតម្លាភាព ។ តាមរយៈសារសំឡេងនៅថ្ងៃនេះ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ឆ្នាំ២០២៣ រង់ចាំយន្តការថ្មីដើម្បីធានាសុក្រឹត្យភាព តម្លាភាព និងយុត្តិធម៌សម្រាប់មន្រ្តីថ្មី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បានចេញបទបញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ឆ្នាំ២០២៣ ដោយឲ្យរង់ចាំយន្តការថ្មីដើម្បីធានាបាននូវសុក្រឹត្យភាព តម្លាភាព និងយុត្តិធម៌សម្រាប់មន្រ្តីថ្មី។
ការចេញបទបញ្ជាភ្លាមៗ ធ្វើឡើងបន្ទាប់ពីសម្តេចអធិបតីនាយករដ្ឋមន្រ្តី ទទួលបាននូវសំណើពីក្រសួងចំនួន៣ តាមរយៈក្រសួងមុខងារសធារណៈ ដើម្បីរៀបចំនីតិវិធីប្រឡងជ្រើសរើសមន្រ្តីនៅក្នុងឆ្នាំ២០២៣ ៕
ដោយ ៖ សិលា