ព័ត៌មានទាន់ហេតុការណ៍៖

រោងសិប្បកម្មកែច្នៃកៅអីមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ ទាំងស្រុងនៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ​៖​ ទីតាំងរោសិប្បកម្មកែច្នៃកៅអីមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង​ ០៩និង៥០នាទីយប់  ថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសិប្បកម្មកែច្នៃកៅអី ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំង​ ឈ្មោះ សុខា វិសាល ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ ម្ចាស់សិប្បកម្ម។

ទីតាំងខាងលេី​ មានទំហំ១០ម៉ែត្រ​គុណ៣០ម៉ែត្រ​ ជាប្រភេទសំណង់:  ដែកប្រក់ស័ង្កសី ។ 

សមត្ថកិច្ចបានឱ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងក្រុមពន្លត់និងបង្ការគ្រោះអគ្គិភ័យចេញរថយន្តជាច្រើនគ្រឿងដេីម្បីចុះទៅអន្តរាគមន៍ភ្លាមៗ។ 

ក្នុងរង្វង់ប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យខាងលេីសមត្ថកិច្ចប្រេីប្រាស់ -​រថយន្តការិ.យាល័យអគ្គិភ័យ​ :​ ចំនួន ១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២៤ឡាន ស្មើរនឹង  ៩៦ម៉ែត្រគូប ។

រថយន្តជំនួយ:រថយន្តក្រសួងមហាផ្ទៃចំនួន០៣គ្រឿង ពុំបានប្រើប្រាស់ទឹក ។

រថយន្តសាលាខណ្ឌច្បារអំពៅចំនួន ០១គ្រឿងប្រើប្រាស់ទឹកចំនួន ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប ។

រថយន្តទីក្រុងនរាចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប ។

រថយន្តបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើរនឹង ១២ម៉ែត្រគូប ។

​រហូតទៅដល់ម៉ោង ១១និង៣០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែលទេីបអាចគ្រប់គ្រងបានទាំងស្រុង​ ដោយមិនមានមនុស្សរងរបួសនោះទេ​ និងមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡេីយ។ 

ចំពោះទីតាំងខាងលេីត្រូវបានអគ្គិភ័យឆាបឆេះសម្ភារៈទាំងស្រុង​ ដោយឡែកមូលហេតុវិញសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ៕

ដោយ៖សុខាសែនជ៏យ


ចែករំលែក៖