ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនមុខ​សញ្ញាគ្រឿង​ញៀនម្នាក់ក្នុងបទល្មេីសជាក់ស្តែងអនុវត្តតាមនីតិវិធីច្បាប់

ចែករំលែក៖

ខេត្តបាត់ដ៏បង ៖ នគរបាលជំនាញស្រុកភ្នំព្រឹកបានចុះបង្ក្រាបមុខសញ្ញាគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៣វេលាម៉ោង៤និង៣០​នាទីល្ងាចនេះនៅ​ចំ​ណុច ភូមិគ្រួសក្រហម ឃុំ អូររំ​ដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតា​ម​ យោបល់ដឹកនាំរបស់លោក​ឧត្ត​ម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការ​ងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការនគរ​បាលស្រុកភ្នំព្រឹក​ បានដឹកនាំកម្លាំ​ងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរ​បាលស្រុកបានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ និងបង្រ្កា​បករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុ​ញៀន មួយករណី ក្នុងបទល្មើសជាក់ស្តែងដែលក្នុងនោះបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ  ចល លុច ភេទ ប្រុស អាយុ​២៣ឆ្នាំ មានទីលំ​នៅភូមិដីល្អឃុំអូររំ​ដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។                      

សមត្តកិច្ចនគរបាលជំនាញស្រុក ក្រោយពីឃាត់ខ្លួនជនសង្ស័យរួចក៏ប្រមូលវត្ថុតាងបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិក ពណ៌សថ្លាចំនួន០៤ថង់ (សង្ស័យមានសារធាតុញៀន)។

-ម៉ូតូDream ពណ៌ខ្មៅស៊េរីចាស់គ្មានស្លាកលេខ០១គ្រឿង

-ទូរស័ព្ទដៃ០១គ្រឿង។

បន្ទាប់មកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនមកផែនជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ ស សារ៉េត


ចែករំលែក៖