ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៥នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២២ករណីទូទាំងប្រទេសថ្ងៃទី១០ កញ្ញាម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៦៥នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ​ ។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ក្នុងចំណោមជនសង្ស័យចំនួន ៦៥នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ៣០នាក់ (ស្រី ២នាក់)។​ និងប្រើប្រាស់ ៩ករណី ឃាត់ ៣១នាក់ (ស្រី ១នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៣៤៩,០២ក្រាម និង ៧កញ្ចប់តូច។​ មេតំហ្វេតាមីន (Wy) ស្មេីនិង​ ០,៥១ក្រាម។​ និងកេតាមីន (Ke) ស្មេីនិង​ ២,៦២ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១២អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលទាំង ១២អង្គភាព មានដូចខាងក្រោម​ំ

*១ / មន្ទីរ៖ ប្រើប្រាស់ ៥ករណី ឃាត់ ១៥នាក់ ស្រី ១នាក់។

*២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ១,១៣ក្រាម។

*៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៤៦ក្រាម។

*៤ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ៣១៥,២១ក្រាម។

*៥ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,១៤ក្រាម។

*៦ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ចាប់យក Ice ៧កញ្ចប់តូច។

*៧ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,៩១ក្រាម។

*៨ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ៨នាក់ ចាប់យក Ice ១,៦៥ក្រាម។

*៩ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់។

*១០ / ព្រះសីហនុ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យក Ice ២៥,៦៨ក្រាម, Wy ០,៥១ក្រាម និង Ke ២,៦២ក្រាម។

*១១ / ស្ទឹងត្រែង៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។

*១២ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ១,៨៤ក្រាម៕

ដោយ៖ សហការី​


ចែករំលែក៖